ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី
May 20, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ជូនចំពោះសិល្បករ សិល្បការិនី ទាំងផ្នែកបុរាណ និងសម័យនៅក្នុងក្រុងព្រះសីហនុទាំងអស់។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដមបានថ្លែងការកោតសរសើរដល់បងប្អូន ក្មួយៗ ជាសិល្បករ សិល្បការិនី ចំពោះស្មារតីស្រលាញ់ ថែរក្សា តំលៃវប្បធម៌ឱ្យបានគង់វង្ស។ 

ឯកឧត្ដមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំរេចប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ធ្វើឱ្យខេត្តមានការប្រែប្រួល ពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ មកដល់ពេលបច្ចុប្បន្ន ជាខេត្តពាណិជ្ជកម្ម។ 
ទន្ទឹមនឹងនោះវិស័យសិល្បៈក៏បានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ចគ្រួសារ និងសង្គម និងបានណែនាំឱ្យមន្ទីរវប្បធម៌ខេត្ត រៀបចំហ្វឹកហាត់ ធ្វើសិក្ខាសាលាប្រជុំដកបទពិសោធន៌ផ្សេងៗ ស្តីពីសិល្បៈ ចំរៀង របាំ ដើម្បីត្រៀមខ្លួនទៅប្រឡងថ្នាក់ជាតិ និងចូលរួមក្នុងឱកាសផ្សេងៗ  ដើម្បីបង្ហាញពីសិល្បៈដែលយើងមានដូចជា របាំជូនពរ របាំព្រះរាជទ្រព្យ ឱ្យមហាជនបានដឹង បានស្គាល់កាន់តែទូលំទូលាយ។ 

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺមានការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចនេះសូមសិល្បករ សិល្បការិនី និងក្រុមគ្រួសារទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ 

នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានឧបត្ថម្ភថវិកាជូនដល់សិល្បករ សិល្បការិនី ក្នុងក្រុងព្រះសីហនុទាំង ១៣៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០០,០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ