រដ្ឋបាលខេត្តកោះកុង រៀបចំពិធីសម្ពោធសាលាអនុគណ កុដិថ្មី និងសមិទ្ធផលផ្សេងៗទៀត របស់វត្តអង្គសិលាមុនីថ្មស នៅស្រុកបូទុមសាគរ
May 18, 2022 អ្នកទស្សនា :

នាថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដាក់សម្ពោធសាលាអនុគណ កុដិថ្មី និងសមិទ្ធផលផ្សេងៗទៀត របស់វត្តអង្គសិលាមុនីថ្មស ហៅវត្ត ថ្មស ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ 

ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ លោក សុខ សុទ្ធី បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាវជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាព ឱ្យបានគង់វង្សជានិរន្តរ៍ ដើម្បីកម្ពុជារីកចម្រើនរុងរឿងបន្ថែមទៀតក្រោមម្លប់សន្តិភាព។ មានសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ។

 ស្របជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត សូមត្រៀមឯកសារពាក់ព័ន្ធ និងត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការសម្រេចចិត្ត និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សនយោបាយណាមួយដែលបងប្អូនពេញចិត្ត ជឿជាក់ ផ្តល់ទំនុកចិត្ត នាំសុខសន្តិភាព ភាពរីកចម្រើនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ