ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវប្រវែង ១០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំបូរ 
May 18, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ភាព ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវប្រវែង ១០គីឡូម៉ែត្រ ពីសំបូរ ទៅជើងពាត ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

តាមការបញ្ជាក់របស់ លោក លឹម ជាវហា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ១ខ្សែ ដែលភ្ជាប់ភូមិសំបូរ ឃុំសំបូរភ្ជាប់ទៅកាន់ ភូមិជើងពាត ឃុំកោះខ្ញែ ដែលផ្លូវនេះកាលមុនជាផ្លូវដីមានអូរច្រើន ធ្វើដំណើរតាមផ្លូវគោកមានការលំបាកខ្លាំង រហូតដល់ឆ្នាំ២០០៤ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលកាលនោះលោកជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ ចុះជួយខេត្តក្រចះ បានផ្ដួចផ្ដើមរៀបចំសាងសង់ជាផ្លូវក្រាលក្រួសក្រហម។ ដោយផ្លូវមានចរាចរណ៍ច្រើន ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានណែនាំមន្ទីរស្នើគម្រោងផ្លូវកៅស៊ូក្រសួងអភិវឌ្ឍន៍ជនបទ ដែលចាប់សាងសង់ក្នុងខែមេសា ឆ្នាំ២០២០ សម្រេចស្ថាពរ ក្នុងដើម២០២២នេះ ដែលមានប្រវែង ១០គ.ម ផ្ទៃចរាចរណ៍ ០៥ម ចិញ្ចើមម្ខាង ០.៥ម មានស្ពានបេតុង ០៣កន្លែង លូមូល ១៩កន្លែង លូប្រអប់ ០៦កន្លែង បានដាក់ស្លាកសញ្ញា និងបង្គោលចរាចរណ៍ត្រឹមត្រូវ ចំពោះគំនូសចរាចរណ៍ បានគូសមុនចប់ធានានូវសុពលភាព។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ចំពោះសមិទ្ធផលសម្រេចបានមកពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលកន្លងមក ពិតជាមិនអាចកាត់ផ្តាច់ ចេញពីកត្តាសុខសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម យើងមិនអាចដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសរីកចម្រើនដូចបច្ចុប្បន្ននេះទេ ពិសេសយើងក៏មិនអាចរៀបចំធ្វើពិធីសម្ភោធផ្លូវនេះបានដែរ ហើយសន្តិភាពដែលយើងកំពុងមាននាពេលនេះ គឺបានមកដោយសារការលះបង់អាយុជីវិតរបស់អ្នកស្នេហាជាតិ ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្ថាបនិកនៃសន្តិភាព ដូច្នេះសូមបងប្អូន ទាំងអស់គ្នា ត្រូវចូលរួមការពារសុខសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តម បន្តទៀតថា មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម បងប្អូនមានស្នាមញញឹម ហើយរាជរដ្ឋាភិបាលកម្ពុជា គឺតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ភូមិ ឃុំ របស់យើងជានិច្ច ដោយមិនមើលរំលងនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋឡើយ ដើម្បីសម្រួលដល់ជីវភាពរបស់បងប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ឯកឧត្តម វ៉ា ថន បានស្នើសុំដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាផ្លូវមួយខ្សែនេះ អោយបានយូអង្វែង ដែលជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត ទី១.កុំចាក់ដីលុបលើផ្លូវ និងប្រឡាយអមផ្លូវ ២.កុំដឹកជញ្ជូនដោយផ្ទុកទម្ងន់លើកំណត់ ៣.កុំបើកបរគ្រឿងចក្រកង់ដែក ( ប៊ុល អិច គោយន្តកង់សម្រាប់ភ្ជួរដី..)ផ្ទាល់លើផ្លូវ ។ និងសូមអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់កុំភ្លេចទៅ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខទាំងអស់គ្នាៗ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ