រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណវត្តស្រះកែវមុនីវណ្ណ ហៅវត្តលើ
May 15, 2022 អ្នកទស្សនា :

ស្ទឹងត្រែង:ព្រឹកថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ខេត្តស្ទឹងត្រែងបានរៀបចំប្រារព្ធពិធីបុណ្យ វិសាខបូជាយ៉ាអធិកអធម នៅវត្តស្រះកែវមុនីវណ្ណ ហៅវត្តលើ ស្ថិតនៅក្នុងសង្កាត់ស្ទឹងត្រែង ក្រុង/ ខេត្តស្ទឹងត្រែង។

ពិធីបុណ្យវិសាខបូជានេះបានប្រព្រឹត្តទៅដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះវិសុទ្ធិមុនី នុ ចាន្ថា រាជាគណៈថ្នាក់កិត្តិយស ព្រះធម្មកោសលហ្ល័កខាំមេគណខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីសង្ឃ គ្រប់ជាន់ថ្នាក់ក្នុងខេត្ត ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តអភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និសិ្សត ព្រម ទាំងយុវជន យុវនារី បានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ ។

បុណ្យវិសាខបូជាត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំធ្វើជារៀងរាល់ឆ្នាំ ព្រោះបុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត។ ពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោត្តម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

បុណ្យវិសាខបូជាថ្ងៃ១៥ កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជន គ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីបុណ្យប្រពៃណីពុទ្ធសាសនា វិសាខបូជា។

នៅក្នុងឱកាសបុណ្យវិសាខបូជានេះឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងរួមទាំងពុទ្ធបរិស័ទ្ធបានរាប់បាតឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនព្រមទាំងបានប្រគេនបច្ច័យសរុប ចំនួន ២.០៣៥.០០០រៀលសម្រាប់កសាងវត្តផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ