ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន៨៧០នាក់ ដែលរស់ក្នុងភូមិអង់ នៃសង្កាត់អូរចារ ក្រុងបាត់ដំបង នៅផ្សារទំនើបភួពុយ
May 14, 2022 អ្នកទស្សនា :

នៅរសៀលថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន៨៧០នាក់ ដែលរស់ក្នុងភូមិអង់ នៃសង្កាត់អូរចារ ក្រុងបាត់ដំបង នៅផ្សារទំនើបភួពុយ ។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍សួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងនោះឯកឧត្តមបានផ្ដាំផ្ញើប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព ដោយការរស់នៅស្អាត ហូបស្អាត និងពិសារទឹកស្អាត ព្រមទាំងរៀបចំសំអាតបរិស្ថានសណ្ដាប់ធ្នាប់ជុំវិញផ្ទះសំបែងឱ្យបានស្អាតជានិច្ច ។ 

ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញសូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង ហើយបើសិនជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣រយៈពេល៤-៥ខែហើយ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤បន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅ ហើយកុំឲ្យមានការភ័យខ្លាចថា វ៉ាក់សាំងមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ដោយសារមានការញ៉ុះញ៉ុងពីជនអគតិមួយចំនួន  ផ្ទុយទៅវិញ វ៉ាក់សាំងជួយដល់សុខភាពប្រជាពលរដ្ឋ ជួយអ្នកមានសុខភាពទន់ខ្សោយ និងអាចឲ្យប្រជាពលរដ្ឋដែលទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ គេចផុតពីការឆ្លងជំងឺកូវីដ-១៩ ឬជួយឲ្យអ្នកដែលឆ្លងជំងឺកូវីដ-១៩ មិនឲ្យចេញអាការៈធ្ងន់ធ្ងរ ។ 

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោឱ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ ។ 

ឯកឧត្តម បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ចេះថែរក្សា និងស្រឡាញ់សន្ដិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំស្វះស្វែងរកគ្រប់មធ្យោបាយគ្រប់យ៉ាងដើម្បីរក្សាសន្ដិភាពជូនប្រជាពលរដ្ឋ ហើយកាលណាប្រទេសមានសន្ដិភាព និងមានស្ថេរភាពនយោបាយ ទើបប្រទេសមានការរីកចម្រើនតទៅមុខទៀត ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ