អភិបាលខេត្តត្បូងឃ្មុំ ជំរុញឱ្យក្រុមហ៊ុនវិស័យឯកជន បង្កើនការវិនិយោគមកកាន់ទឹកដីខេត្តត្បូងឃ្មុំ ខណៈប្រ៊េន LG បានបើកសម្ពោធហាងសាខាទី១៧ថ្មីរបស់ខ្លួននៅលើទឹកដីក្រុងសួង
May 14, 2022 អ្នកទស្សនា :

(ត្បូងឃ្មុំ) ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងជំរុញឲ្យក្រុមហ៊ុនវិស័យឯកជន បង្កើនការវិនិយោគឲ្យកាន់តែច្រើនមកកាន់ទឹកដីខេត្តត្បូងឃ្មុំ ពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក្នុងការបង្កើនសេវាកម្ម ឬផលិតផលនវានុវត្តន៍ និងការចាប់យកឱកាសថ្មីៗ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន។

មានប្រសាសន៍បែបនេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហាងអិលជី ប្រេនហ្សប (LG Brandshop) ជាហាងថ្មីសាខាទី១៧ ស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២នេះ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសម្តែងការចូលរួមរីករាយអបអរសាទរ ចំពោះការបើកដំណើរការហាងថ្មី នៅកណ្តាលបេះដូងក្រុងសួង ដែលជាតំបន់កំពុងមានអភិវឌ្ឍខ្លាំង ជាកន្លែងតាំងបង្ហាញដ៏អស្ចារ្យមួយសម្រាប់គ្រប់ផលិតផលថ្មីៗ ជាពិសេសជាទីប្រជុំជនមានប្រជាជនកំពុងតែមានភាពរីកចម្រើនកំពុងស្វែងរកនូវអ្វីដែលថ្មីៗ និងមានគុណភាពល្អ។

ក្នុងឱកាសនោះដែរលោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប បានមានប្រសាសន៏លើកឡើងថា ហាង LG BRANDSHOP ត្រូវបានបង្តើតឡើងក្នុងឆ្នាំ ២០១២ ដែលជាហាងដំបូងគេនៅប្រទេសកម្ពុជា ហើយបានផ្តល់ជូននូវផលិតផល LG គ្រប់ប្រភេទរួមមានដូចជា ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និង ឧបករណ៍បំពងសម្លេង ព្រមទាំងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀតទៅដល់អតិថិជន។

លោកឧកញ៉ា បន្ថែមថា បច្ចុប្បន្ន LG BrandShop មានសាខាចំនួន ១៧ ដែលក្នុងនោះមានចំនួន ៥ នៅក្នុងរាជធានីភ្នំពេញ នឹងចំនួន ១២ សាខានៅតាមបណ្តាខេត្ត ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ជាសាខាទី ១៧ ដែលយើងកំពុងប្រារព្ធពិធីសម្ពោធនាពេលនេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ