ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងការរៀបចំពិធីបុណ្យវិសាខបូជា  
May 12, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងការរៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនទៅតាមផែនទាំងបី ១.ផែនប្រសូត ២.ផែនត្រាស់ដឹង ៣.ផែនបរិនិព្វាន និងពិធីរាប់បាត្រព្រះសង្ឃចំនួន ១,០៦៦អង្គ ដែលនឹងធ្វើការរៀបចំនៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ រៀបចំសមាសភាព សម្រាប់មន្ទីរអង្គភាពជុំវិញខេត្តចូលលរួមឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរៀបចំក្បួនសម្រាប់ធ្វើការដង្ហែ និងត្រូវមានអ្នកទទួលខុសត្រូវតាមផែននីមួយៗ ក៏ដូចជាត្រូវមានការរៀបចំក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះឲ្យបានហើយស្រេច ដើម្បីត្រៀមលក្ខណៈក្នុងការមានការសង្រ្គោះបឋមពេលកំពុងដង្ហែរក្បួនវិសាខបូជា។ ឯកឧត្តមបានណែនាំដល់ក្រុមការងាររៀបចំការដាក់ទង់ជាតិ ទង់សាសនា និងរៀបចំប៉ាដាពាក្យស្លោក និងពុទ្ធឱវាទរបស់ព្រះពុទ្ធ នៅតាមទីសាធារណៈដើមឈើនានានៅក្នុងក្រុង សម្រាប់ឲ្យពុទ្ធបរិស័ទមានការយល់ដឹងបន្ថែមទៀតអំពីពុទ្ធឱវាទទូន្មានល្អៗរបស់ព្រះពុទ្ធ ដែលបានប្រៀនប្រដៅដល់មនុស្សលោក។ 

ឯកឧត្តម បានមានប្រសាសន៍ដល់ពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលក្នុងនោះមានការដង្ហែក្បួន ឯកឧត្តមស្វាគមន៍ជានិច្ចដល់ពុទ្ធបរិស័ទដែលមានបំណងចូលរួមក្នុងពិធីនេះឲ្យកាន់តែមានភាពអធិកអធមក្រៃលែង ដែលឆ្នាំនេះជាឆ្នាំដំបូងក្នុងការដំណើរការហែក្បួនបុណ្យវិសាខបូជានេះ បន្ទាប់ពីមានការអាក់ខានអស់រយៈពេលជាង២ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ-១៩ ហើយដោយឡែកនៅឆ្នាំនេះ ដោយសារតែគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩បានសម្រេចជោគជ័យ ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចឲ្យមានការរៀបចំពិធីបុណ្យធំៗផ្សេងៗទៀត ដែលអនុញ្ញាតដល់រដ្ឋបាលខេត្តបាត់ដំបងអាចដំណើរការរៀបចំពិធីបុណ្យវិសាខបូជានាពេលខាងមុខនេះបាន៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ