រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពង្រឹងសន្តិសុខ​សណ្តាប់ធ្នាប់ ឆ្ពោះទៅកាន់ការបោះឆ្នោតខេត្តស្ទឹងត្រែង
May 12, 2022 អ្នកទស្សនា :

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្ដម ស្វាយ សំអ៊ាង ឣភិបាលនៃគណ:ឣភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់  ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរូមពីសំណាក់  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជឣាវុធហត្ថ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឣភិបាល ក្រុង ស្រុក និងលោកប្រធាន អនុប្រធានមន្ទីរឣង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅសាលប្រជុំតូចសាលាខេត្ត។

របៀបវារៈសំខាន់ៗរួមមាន៖

១.មតិបើកកិច្ចប្រជុំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

២.ការពិនិត្យលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមេស ឆ្នាំ២០២២  និងទិសដៅបន្ត។

៣.មតិចូលរួមរបស់សមាជិក សមាជិកា។

៤.មតិបូកសរុប និងបិទកិច្ចប្រជុំដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការ​រក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង/ស្រុក នានាក្នុងខេត្តស្ទឹងត្រែង ពិសេសកិច្ចការចំពោះមុខ ឯកឧត្តម អភិបាលខេត្ត ជម្រុញ​បន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់  ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែរនឹងខិតជិតមកដល់នៅថ្ងៃខាងមុខ និងការផ្ដល់ប័ណ្ណព័ត៌មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ព្រមទាំងផែនការចាំបាច់មួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ និងឆ្នាំ២០២៤។

បានមានប្រសាសន៍ បូកសរុបនៃកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាយន្តការក្នុងក្របខណ្ឌគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍បោះឆ្នោត ដែលបានអនុវត្តកន្លងមកដោយយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមកដោយទទួលបានលទ្ធផលល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ