រដ្ឋបាលខេត្តពោធិ៍សាត់ ៖ គ្រួសារជនរងគ្រោះ២នាក់ ដែលទទួលមរណៈភាពដោយគ្រោះធម្មជាតិរន្ទះបាញ់ ទទួលបានថវិកា និងសម្ភារៈសម្រាប់ចូលរួមបុណ្យសព ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់
May 12, 2022 អ្នកទស្សនា :

(ពោធិ៍សាត់)៖ ដោយមានការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចាត់ឱ្យក្រុមប្រតិបត្តិសាខា នាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោកស្រី ឈន ចាន់ អនុភូមិទទួលទទឹង និងលោក អេង ណី ក្រុមការងារយុវជន ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ដោយគ្រោះធម្មជាតិរន្ទះបាញ់ ដល់លំនៅដ្ឋាននៃសពផ្ទាល់ ដែលស្ថិតក្នុងភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។

លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាមួយគ្រួសារសព លោកស្រី ឈន ចាន់ អនុភូមិទទួលទទឹង និងលោក អេង ណី និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព ជនរងគ្រោះទាំង២ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកបានលើកឡើងទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នោះ ជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរព្រួយបារម្ម ចំពោះប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនបានប្រកាន់ ឬរើសអើងអំពីនិន្នាការនយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈអ្វីឡើយ ពោលគឺឱ្យតែរងគ្រោះ ត្រូវតែទទួលបានការជួយឧបត្ថម្ភដូចៗគ្នា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកបានបញ្ជាក់ថា ជាទូទៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានលទ្ធភាព ក្នុងការចែកជូនអំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះដោយប្រការផ្សេងៗ នាពេលកន្លងមក ក៏ដូចនាពេលនេះ គឺសុទ្ធជាការបរិច្ចាគទាំងថវិកា  និងសម្ភារៈ របស់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំប្រកបដោយ ប្រសិទ្ធិភាព តម្លាភាព របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកបានជម្រាបជូនថា គ្រឿងឧបភោគ បរិភោគសម្រាប់ចូលរួម ជាមួយក្រុមគ្រួសារសព ទាំង២ខាងលើនេះ ដោយក្នុងមួយសពទទួលបាន៖ អង្ករ៥០គីឡូក្រាម ទឹកក្រូច២កេស ទឹកសុទ្ធ២កេស និងថវិកា៤០ម៉ីនរៀល។

ក្រុមគ្រួសារសពទាំង២ខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជាវ តាយ ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបាននាំយកថវិកា និងសម្ភារៈមកចូលរួមបុណ្យសពនាពេលនេះ បញ្ជាក់ឱ្យឃើញអំពីទឹកចិត្តសប្បុរសធម៌ ដល់គ្រួសាយើងខ្ញុំ និងសូមគោរពជូនពរ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រកបដោយសុខភាពល្អ និងសម្រេចរាល់ភារកិច្ចជូនជាតិ និងប្រជាជនជារៀងរហូត។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០៥ និង៤៥នាទីល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ នៅចំណុចព្រៃឫស្សីវាលស្រែ ស្ថិតក្នុងភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ មានករណីគ្រោះធម្មជាតិ រន្ទះបាញ់ស្លាប់មនុស្ស២នាក់ នៅនឹងកន្លែងកើតហេតុ ខណៈជ្រកក្រោមដើមឈើ ពេលចេញទៅហៅត្រាក់ទ័រភ្ជួរដីស្រែ ចំមេឃកំពុងតែភ្លៀង។ *ជនរងគ្រោះទី១-ឈ្មោះ ឈន ចាន់ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (មុខរបរ អនុភូមិទួលទទឹង)។ *ជនរងគ្រោះទី២-ឈ្មោះ អេង ណី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (មុខរបរ កសិករ និងជាក្រុមការងារយុវជន)៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ