រដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន
May 11, 2022 អ្នកទស្សនា :

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រើននាក់ផងដែរ។ 

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ទី១/ ពិនិត្យ និងអនុម័តពាក្យសុំច្បាប់ និងអវត្តមាន នៃកិច្ចប្រជុំ សាមញ្ញ លើកទី៣៥ ក្រុមប្រឹក្សាខេត្ត ទី២/ ពិនិត្យ និងអនុម័តកំណត់ហេតុ នៃកិច្ច ប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខេត្ត ទី៣/ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែ មេសា ឆ្នាំ២០២២ និងលើកទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត និងទី៤/ បញ្ហាផ្សេងៗ ។

ក្រោយពីបានស្តាប់ការលើកឡើងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាល់បញ្ហាប្រឈម ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តទទួលយក និងខិតខំប្រឹងប្រែងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ព្រមទាំងបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោល នោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចនេះក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋត្រូវមានឆន្ទៈមោះមុត និងភាពស្មោះត្រង់ ប្រកបដោយការទទួល ខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់កំពុងប្រឈម និងសំណូមពរ ជាក់ស្តែងចំពោះបញ្ហាជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា មានវិធានការច្បាស់លាស់ និងការពង្រាយវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលានៅទូទាំងប្រទេស ចាប់ពីកុមារ រហូតដល់មនុស្សចាស់  ដោយមិនគិតថ្លៃ មិនប្រកាន់ជាតិសាសន៍ និងនិន្នាការ ព្រមទាំងដាក់ចេញនូវវិធានការនានា ចំគោលដៅ ជាពិសេស ៣ការពារ ៣កុំ ហើយជាលទ្ធផល បន្ទាប់ពីបុណ្យចូលឆ្មាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់ ស្ថានភាពការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ មានការធូស្រាលឡើងវិញ សម្តេចនាយករដ្ឋមន្ត្រី ក៍បានប្រកាសលើកលែងការពាក់ម៉ាស់ នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត, នេះគឺ ស បញ្ជាក់អោយឃើញពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត កន្លងមកបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់ ហើយបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសបានគិតគូយកចិត្តទុកដាក់ខ្ពស់ និងមានវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍នាពេលកន្លងមក ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ