ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម និងសំណង់បង្ហៀរទឹក ក្នុងស្រុកប្រាសាទបាល័្លង្គ
May 10, 2022 អ្នកទស្សនា :

រដ្ឋបាលខេត្តកំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាល នៃអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម និងសំណង់បង្ហៀរទឹកប្រវែង ១.៨៧៥ម៉ែត្រ នៅឃុំទួលគ្រើល ស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ក៏បានអបអរសាទរជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នូវសមិទ្ធផលថ្មីរបស់ឃុំទួលគ្រើលនៅពេលនេះ ដែលបានចំណាយថវិកាជាង ១០ម៉ឺនដុល្លារ ក្នុងការសាងសង់ ជាពិសេសបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរឆ្លងកាត់ ក៏ដូចជាការដឹកជញ្ជូនកសិផលនានាផងដែរ។

លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សូមអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា ទៅតាមការជូនដំណឹងរបស់អាជ្ញាធរ ព្រោះការចាក់បាក់សាំងបង្កើនភាពស៊ាំក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ១៩ ប្រសិនបើមាន ការឆ្លងវាមិនមានហានីភ័យដល់អាយុជីវិត។

ចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំមូលដ្ឋានដែលខ្លួនស្រឡាញ់ តាមបែបលទ្ធិប្រជាធិបតេយ្យ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ