ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនម៉ាឡៃថ្មី
May 10, 2022 អ្នកទស្សនា :

នាថ្ងៃអង្គារ៍ ទី៩ ខែឧសភា ឆ្នាំ២០២២ នៅមុខទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនម៉ាឡៃ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខដំណែងលោក សរ សំណាង ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនម៉ាឡៃថ្មីជំនួសលោក ជា សេនអាន ត្រូវផុតអាណត្តិទៅបំពេញភារកិច្ចកន្លែងដើម ជានាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យវិញ។ 

ក្នុងឱកាសទទួលភារកិច្ចជាប្រធានទីស្នាក់ត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនម៉ាឡៃលោក សរ សំណាង បានប្តេជ្ញាខិតខំអនុវត្តបំពេញតួនាទីភារកិច្ចថ្មី ដែលថ្នាក់ដឹកនាំបានទុកចិត្តផ្ទេរភារកិច្ចមកជា ប្រធានច្រកម៉ាឡៃ  ដោយខិតខំពង្រឹងទំនាក់ទំនងបន្តសហការជាមួយភាគីថៃ ទប់ស្កាត់នូវការនាំចូលទំនិញគ្មានច្បាប់គេចពន្ធតាមបន្ទាត់ព្រំដែន។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ការលួចឆ្លងដែន ពិសេសការចរាចរណ៍គ្រឿងញៀនតាមព្រំដែនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់។ 

នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែនូវការកោតសរសើរចំពោះលោក ជា សេងអាន ត្រូវផុតអាណត្តិ ទៅបំពេញភារកិច្ចកន្លែងដើម ជានាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ក្នុងអាណត្តិដែលលោកទទួលភារកិច្ចជាប្រធានច្រក លោកបានខិតខំ និងបានសហការជាមួយភាគីពាក់ព័ន្ធសមត្ថកិច្ចថៃបានយ៉ាងល្អប្រសើរ។ 

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានណែនាំដល់ប្រធានទីស្នាក់ការថ្មី ត្រូវបន្តកិច្ចសហការ  ពង្រឹងទំនាក់ទំនងជាមួយភាគីថៃ ក្នុងការជួយសម្រួលដល់ការចរាចរណ៍ទំនិញចេញចូលផ្សេងៗ។ ត្បិតតែច្រកនេះមិនទាន់អនុញ្ញាតពលរដ្ឋចេញ-ចូលតែក្នុងនាមអាជ្ញាធរខេត្ត និងបន្តបង្កើនកិច្ចសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ដើម្បីជួយសម្រួលដល់ពលរដ្ឋចេញ-ចូលបាន។ 

ឯកឧត្តម ក៏បានជម្រុញណែនាំបន្ថែមដល់សមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែនរួមសហការជាមួយអង្គភាពពាក់ព័ន្ធ ពិសេសសមត្ថកិច្ចថៃ បន្តទប់ស្កាត់លំហូរចូលទំនិញគេចពន្ធបទល្មើសតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបាន ពិសេសបទសល្មើសលួចឆ្លងដែនដោយខុសច្បាប់ និងបញ្ហាការចរាចរណ៍គ្រឿងញៀនជាដើម។ 

សូមបញ្ជាក់ថា ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ជាច្រកទ្វារព្រំដែនមួយឋិតក្នុងចំណោមច្រកទ្វារព្រំដែនទាំងបី នៃខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ឈមនឹងច្រកណងព្រឹ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ