ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកុមារ ក្នុងបុរីកុមារកំព្រា ខេត្តកំពង់ធំ
September 24, 2018 អ្នកទស្សនា :

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញចុះសាកសួសុខទុក្ខកុមារ ចំនួន ៨៧នាក់ នៅក្នុងបុរីកុមារកំព្រា ខេត្តកំពង់ធំ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកទឹកចិត្តថា ជាការពិតក្មួយៗទាំងអស់រស់នៅក្នុងបុរី​កុមារ​កំព្រាក៏ពិតមែន ប៉ុន្តែក្មួយៗមិនឯកោទេ នៅមានការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងមន្ទីរ ជាពិសេស ម៉ែដោះ ដែលបានជួយបីបាច់ថែរក្សា និងស្រលាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង ដូច្នេះ សូមក្មួយៗ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ជាកុមារទំពាំងស្នងឬស្សី និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតយើង ព្រោះវាជាវាសនាអនាគតរបស់យើង អ្វីដែលសំខាន់ ក្មួយៗមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួន ដើម្បីឈានទៅមុខ ដូច្នេះ ក្មួយៗ ត្រូវតែរឹងប៉ឹង ត្រូវតែជឿជាក់លើខ្លួនឯង ហើយដាក់ក្ដីសុបិន ឫគោលដៅទៅមុខឲ្យច្បាស់ រួចធ្វើដំណើរពីមួយជំហានទៅមួយជំហាន។

ជាចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្ត ក៏បានចែកអំណោយដល់កុមារ ចំនួន ៨៧នាក់ និងម៉ែដោះ ចំនួន ១០នាក់ ដោយម្នាក់ៗទទួលបានសម្ភារសិក្សា សម្ភារប្រើប្រាស់ នំបំប៉ន និងថវិកាមួយចំនួនថែមទៀត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ