ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញជាធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមការងារកិច្ចការចាក់វ៉ាក់សាំងយុទ្ធភូមិភាគទី៣ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ស្ដីពីការពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ១៩
May 09, 2022 អ្នកទស្សនា :

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា នៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងប្រជុំជាមួយក្រុមការងារកិច្ចចាក់វ៉ាក់សាំងយុទ្ធភូមិភាគទី៣  រួមនិងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ស្ដីពីការពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ១៩ជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមនិងមន្រ្តីពាក់ព័ន្ធត្រូវធ្វើចលនាអប់រំផ្សព្វផ្សាយ និងជំរុញបន្ថែមទៀតលើការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩  ដូសទី៣ និងទី៤ ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីជារនាំងការពារពីការឆ្លងជំងឺកូវីត១៩។     
 
ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរមូលដ្ឋាន ពិសេសមន្រ្តីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ចុះផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងពង្រឹងការងារលើការចាក់វ៉ាក់សាំងកូវីដ១៩  ដូសលើកទី៣ លើកទី៤ ដល់បងប្អូនប្រពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីគ្រប់គ្នាម្នាក់ៗអាចការពារបានពីការឆ្លងពីជំងឺកូវីដ១៩ និងដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។

បើតាមលោកវេជ្ជបណ្ឌិត នុត ស៊ីណាត គិតមកដល់ថ្ងៃនេះសម្រាប់ខេត្តតាកែវ  ប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងដូសលើកទី១  និងលើកទី២  បានចំនួនជាង៧០ម៉ឺននាក់  និងអ្នកចាក់ដូសទី៣ និងទី៤  បានចំនួនជាង  ១០ម៉ឺននាក់ ហើយបច្ចុប្បន្ននេះក្រុមគ្រូពេទ្យក៍កំពុងតែបន្តសកម្មភាពចាក់ដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្មផងដែរ៕

ប្រភព ៖  រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ