ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការនី មកពីរោងចក្រ ចំនួន ១០កន្លែង
May 08, 2022 អ្នកទស្សនា :

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការនី មកពីរោងចក្រ ចំនួន ១០កន្លែង

នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការនី មកពីរោងចក្រ ចំនួន ១០កន្លែង ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ស្រុកបាទី និងចូលរួមអបអរសាទរទិវារំលឹកខួបអនុស្សវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ឧសភា។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំអង្គតាសោម និងលោក លោកស្រី សមាជិក ក្រុមប្រឹក្សាស្រុក ឃុំ ព្រមទាំងបងប្អូនកម្មករ កម្មការនី ជាង ៥០០នាក់។
 
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ដល់អង្គពិធីទាំងមូល។ បន្ថែមពីនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានគៀងគរវិនិយោគិនមកពីបណ្ដាប្រទេសនានា មកបណ្ដាក់ទុនវិនិយោគជាច្រើននៅទូទាំងប្រទេស បានជួយលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយះការធ្វើការនៅបណ្ដារោងចក្រ សហគ្រាសនានា ពិសេសជៀសវាងការធ្វើចំណាកស្រុកផងដែរ។

ឯកឧត្តម អ៊ូច ភា អភិបាល បានថ្លែងបន្តថា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អាទិភាពខ្ពស់ណាស់ សម្រាប់កម្មករ កម្មការិនី គឺសម្ដេចបានណែនាំឲ្យ ក្រុមការងារចាក់វ៉ាក់សាំង ពិសេសគណៈកម្មការចំពោះកិច្ច ត្រូវយកវ៉ាក់សាំងនេះចាក់ជូនកម្មករ កម្មការិនី ដល់ក្នុងរោងចក្រផ្ទាល់តែម្ដង។ ក្រៅពីការយកចិត្តទុកដាក់គិតគូរ ដល់សុខមាលភាពកម្មករ កម្មការិនីហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរៀបចំ ចាក់វ៉ាក់សាំងនៅតាមទីផ្សារ និងគ្រឹះស្ថានសិក្សាអប់រំផ្សេងៗផងដែរ សំដៅធ្វើយ៉ាងណាឲ្យភាពស៊ាំ សហគមន៍កាន់តែរឹងមាំបន្ថែមទៀត គ្រាដែលរាជរដ្ឋាភិបាលបាន ដកចេញនូវកាតព្វកិច្ចមួយចំនួន ពិសេសកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បន្តធ្វើការអំពាវនាវដល់កម្មករ កម្មការិនីដែរត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីមានភាពស៊ាំ នៅក្នុងសហគមន៍របស់យើង ជៀសឆ្ងាយផុតឆ្ងាយពីជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ