រដ្ឋបាលខេត្តក្រចេះ ផ្តល់ពូជគោចិញ្ចឹមដល់ប្រជាពលរដ្ឋជួបការលំបាក និងឧបត្ថម្ភថវិកាជូនសិស្សមានដែលការខ្វះខាតក្នុងស្រុកស្នួល ខេត្តក្រចេះ
May 07, 2022 អ្នកទស្សនា :

ក្រចេះ៖ ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង លោកវរៈសេនីយ៍ឯក វ៉ វ៉ាន់ថាញ់ មេបញ្ជាការរង នៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តប៊ិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ញើញចុះជួបប្រជាពលរដ្ឋជួបការលំបាក និងផ្តល់ពូជគោចិញ្ចឹមដល់ប្រជាពលរដ្ឋជួបការលំបាក និងឧបត្ថម្ភថវិកាជូនសិស្សក្រីក្រក្នុងស្រុកស្នួល ខេត្តក្រចេះ មុនបើកជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ព្រំដែនកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីលើកទី១ នៅបរិវេណ សាលាបឋមសិក្សា២ធ្នូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
បន្ទាប់ពីលោក សាម ណាល់ អភិបាលស្រុកស្នួល បានឡើងរាយការណ៍រួចមក លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថា៖ ដោយផ្អែកលើទំនាក់ទំនងរវាងខេត្តក្រចេះ និងខេត្តប៊ិញភឿក កាន់តែមានការរីកចម្រើនថែមទៀត សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលលើគ្រប់វិស័យសម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាលទ្ធផលកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តទាំងពីរ ដែលជាប់ព្រំដែន គឺពិតជាមានអត្ថន័យ និងមាន សារៈសំខាន់យ៉ាងធំធេងសម្រាប់កិច្ចអភិវឌ្ឍន៍ ធ្វើឲ្យកាន់តែមានភាពស្អិតរមួតថែមទៀតនូវទំនាក់ទំនងលក្ខណៈជា ” អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃ សហប្រតិបត្តិការទូលំទូលាយ និងប្រកបដោយស្ថេរភាពស្ថិតស្ថេរចីរកាល” រវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម។

លោកបន្តថា ៖ ក្នុងកិច្ចសហប្រតិបត្តិការលើកវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ខេត្តក្រចេះ និងភាគីវៀតណាមតែងតែបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន អាជីវករ ពាណិជ្ជករបណ្តានិយោគគិនឆ្លងកាត់ ក្នុងការទិញ លក់ដូរទំនិញ និងការសម្របសម្រួលសួរសុខទុក្ខញាតិមិត្ត និងចេញ ចូលព្យាបាលជម្ងឺ ។

ជាពិសេសក្នុងបរិបទដែលប្រទេសក្នុងពិភពលោកទាំងមូល បាននឹងជួបប្រទះជំងឺកូវីដ-១៩ធ្វើឱ្យបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ជាប់ព្រំដែននិងខេត្តនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយកចិត្តទុកដាក់ខ្ពស់ រួមគ្នាទប់ស្កាត់ និងការការពារពីការចម្លងជម្ងឺកូវីដ-១៩ ដោយរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន គ្រប់គ្រងបង្កាទប់ស្កាត់បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ រួមគ្នាបង្កា ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែន សំដៅរួមគ្នាដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ព្រំដែនក្នុងកំឡុងពេលឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ។ ក្នុងពិធីនោះដែល ក៏ផ្តល់ពូជគោចិញ្ចឹមចំនួន២០ក្បាល សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន២០គ្រួសារដើម្បីរួមចំណែកដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់ និងឧបត្ថម្ភថវិកាដល់សិស្សានុសិស្សក្រីក្រចំនួន៥០នាក់ ក្នុង១នាក់ទទួលបានថវិការចំនួន៣លានដុង ស្មើនិង៥សែនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ