លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញចុះសំណេះសំណាលជាមួយពលករក្នុងខេត្តត្រាត
September 24, 2018 អ្នកទស្សនា :

កាលពីថ្ងៃអាទិត្យ ១៤ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨​ លោកជំទាវ ជូ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន​ ប្រឆាំងការជួញដូរមនុស្ស​ រួមជាមួយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ចើញចុះសំណេះសំណាល​ សួរសុខទុក្ខពលករ កម្មករទូក ដែលរស់នៅក្នុងខេត្តត្រាត ព្រះរាជាណាចក្រថៃ ប្រមាណ ១ ម៉ឺននាក់។​

ក្រោយពីជួបសំណេះសណាលជាមួយពលករ​ លោកជំទាវរដ្ឋលេខាធិការ​ ក៏បានជួបពិភាក្សាកាងារជាមួយអាជ្ញាធរ ថៃ ស្តីពីសហប្រតិបត្តិការយ៉ាងជិតស្និទក្នុងការគ្រប់គ្រងពលករឲ្យស្របច្បាប់ និងទប់ស្កាត់ការជួញដូរមនុស្សខុស​ច្បាប់ផងដែរ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ