ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២
June 15, 2022 អ្នកទស្សនា :

តាកែវ ៖ នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ « TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់» ដែលបានប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។

គួរបញ្ជាក់ថា ពិធីនេះក៏មានការអញ្ជើញចូលរួម ដូចជា ៖ អភិបាលរងខេត្តតាកែវ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់សឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកវិទ្យាល័យជាស៊ីមតាកែវ និងនិស្សិតវិទ្យាស្ថានជាច្រើនកុះករ ផងដែរ។

មានប្រសាសន៍ចូលរួមនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានថ្លែងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមគ្នាជាចលនាជាតិមួយ ដើម្បីពង្រីកការយល់ដឹងអំពីតួនាទី និងសារសំខាន់ចាំបាច់របស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការផ្តល់ការសិក្សាពេញមួយជីវិត ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងជាការបង្ហាញឱ្យឃើញជាក់ស្តែងថា TVET ពិតជាអាចធ្វើឱ្យផលិតភាពការងារកើន និងបង្កើនភាពប្រកួតប្រជែងខ្ពស់ ក្នុងទីផ្សារការងារទាំងក្នុងស្រុក និងក្រៅស្រុក៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ