រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍រីកចម្រើនរបស់ខេត្ត
June 13, 2022 អ្នកទស្សនា :

ពោធិ៍សាត់ ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន ៦សំខាន់ៗ រួមមាន៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល១២ខែ

៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនថ្នាក់ដឹកនាំ និងមន្ត្រីសម្រាប់ខែមករា កុម្ភៈ មីនា ឆ្នាំ២០២២

៥-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត

៦-បញ្ហាផ្សេងៗ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានថ្លែងថា កិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី៣ អាណត្តិទី៣ នាពេលនេះ ពិតជាមានសារ:សំខាន់ណាស់ចំពោះការពិនិត្យ អនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍រីកចម្រើនរបស់ខេត្ត ពិសេសគឺធ្វើឡើង ដើម្បីស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកក្រុមប្រឹក្សាខេត្ត បានចូលរួមកែតម្រូវក្នុងអង្គប្រជុំនេះ ធ្វើយ៉ាងណាកែលម្អឱ្យកាន់តែប្រសើរឡើង ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្តន័យផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសម្តែងនូវការកោតសរសើរ ចំពោះគណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងគាំទ្រគ្រប់សកម្មភាពរបស់ថ្នាក់ដឹកនាំ។

ឯកឧត្តម បានលើកឡើងនូវសមិទ្ធផលធំៗជាច្រើនដែលរាជរដ្ឋភិបាលផ្ដល់ជូនខេត្តពោធិ៍សាត់ ពិសេសប្រព័ន្ធធារាសាស្ត្រ ផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តទៅដល់ព្រំប្រទល់ថៃ ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅដល់ខេត្តកោះកុង, ស្ពានថ្ម និងស្ពានអាកាសឆ្លងស្ទឹងពោធិ៍សាត់ នៅផ្លូវវាងក្រុង ដែលកំពុងសាងសង់សព្វថ្ងៃនេះជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ