ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និង ឯកឧ ត្តម សេង សិរីបុត្រ អភិបាលខេត្តស្តីទី ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងគរុសិស្សសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា។
សូមជម្រាបថាសាលាគរុកោស្យ និងវិក្រឹតការខេត្តកំពតស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត មានអគារសរុប១៣ខ្នង ដែលចែកចេញជា អគារសិក្សា១ខ្នង ១២បន្ទប់ និងអគារអន្តេវាសិកដ្ឋាននារី ១ខ្នង ៦បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ។ អគារសហគមន៍អឺរ៉ុប ៩ខ្នង ២៩បន្ទប់ អគារធនធាន ១ខ្នង ០៥បន្ទប់ រោងហូបបាយ១ខ្នង និងអគារបណ្ណាល័យសាលាអនុវត្ត ១ខ្នង ០១បន្ទប់។
បុគ្គលិកគ្រូឧទ្ទេសសរុប៣១នាក់ ស្រី១៥នាក់ គរុសិស្សសរុប ៤៧នាក់ ស្រី៣៧នាក់។ ការបណ្តុះបណ្តាលគរុសិស្សនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពតពីឆ្នាំ១៩៨៤-២០២២ មានចំនួន ៨.២៤៥នាក់ ស្រី ៣.៦៧៤នាក់ ខេត្តកែប៤៣១នាក់ ស្រី១៨១នាក់៕
ប្រភព៖ រដ្ឋបាលខេត្តកំពត