ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ចើញជាអធិបតីក្នុង​ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង​ក្រុង​បាវិត
June 10, 2022 អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សេង សីលា អភិបាលរង នៃ គណៈ​អ​ភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ចើញជាអធិបតី ក្នុង​ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងបាវិតគឺ លោកស្រី ជួន សុវណ្ណារី ជំនួសលោកស្រី សូ សយ ដែលចូលនិវត្តន៌ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ កងកម្លាំងទាំ៣ លោកប្រធានក្រុម​ប្រឹក្សាក្រុងលោកអភិបាលរងក្រុង លោកនាយប៉ុស្តិ៍ព្រំដែនអន្តរជាតិបាវិត លោកចៅសង្កាត់ទាំង៥ លោក​​នា​យប៉ុស្តិ៍ទាំង០៥ សរុបវត្តមានចូលរួមចំនួន៤០នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តម សេង សីលាបានជំរុញដល់មន្ត្រីទាំងអស់ក្នុងរដ្ឋបាលក្រុងបាវិ​ត​ត្រូ​វចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារទំនាក់ទំនង​ការ​ងារ​ឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ច​​គ្រប់​ប្រភេទដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងារ​រដ្ឋបាល​ក្រុង ឲ្យកាន់តែមានភាពល្អប្រសើរជាពិសេសត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និង​ចូល​រួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព​ហើយ ត្រូវចូលរួមបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សាពង្រឹង​សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​នានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនូវការអនុវត្ត​គោល​នយោបាយភូមិ-ឃុំ មានសុវត្ថិភាពជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ