រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា លើការរកទីផ្សារលក់ផលិតផលកសិកម្មខេត្ត ឱ្យកាន់តែទូលំទូលាយ
June 09, 2022 អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សា លើការរកទីផ្សារលក់ផលិតផលកសិកម្មខេត្ត កាន់តែទូលំទូលាយ ដោយមានការអញ្ជើញដឹកនាំកិច្ចប្រជុំពី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងឱ្យ លោកជំទាវ មិថុនា ភូថង ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង។

ខេត្តកោះកុង គឺជាខេត្តមួយដែលមានទីតាំងភូមិសាស្ត្រ ជ្រលងភ្នំ ដងអូរ និងធម្មជាតិអំណោយផលល្អក្នុងការធ្វើកសិកម្ម។ ផលិតផលកសិកម្មដែលផលិតចេញពីទីតាំងដែលមានលក្ខណៈអំណោយផលពីធម្មជាតិ គួបផ្សំនឹងការធ្វើចម្ការលក្ខណៈធម្មជាតិ បានធ្វើឱ្យផលិតផលផ្លែឈើរបស់ខេត្តកោះកុង មានឱជារសឈ្ងុយឆ្ងាញ់ជាប់ចិត្ត មិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន និងបានធ្វើឱ្យផលិតផលកសិកម្មរបស់ខេត្តកោះកុង បង្ហាញច្បាស់នូវអត្តសញ្ញាណផលិតផលរបស់ខ្លួន ប្រកបទៅដោយគុណភាពខ្ពស់។ 

ទន្ទឹមនឹងនេះ ពេលវេលានេះ រដូវកាលផ្លែឈើខេត្តកោះកុង ជាពិសេសផ្លែ ធុរេន មង្ឃុត សាវម៉ាវ របស់ខេត្តកោះកុង ក៏បានឈានចូលមកដល់ផងដែរ។ ដើម្បីជាការលើកទឹកចិត្តប្រជាកសិករ ជាការផ្សព្វផ្សាយអំពីផលិតផលកសិកម្មរបស់ខេត្តកោះកុង ជាការនាំបងប្អូនប្រជាពលរដ្ឋសាធារណជន ស្គាល់រសជាតិពិតប្រាកដនៃផ្លៃឈើ ដែលជាទិន្នផលរបស់អ្នកខេត្តកោះកុង និងជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តកោះកុង ដែលមានលោកជំទាវ មិថុនា ភូថង ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានណែនាំ និងអនុញ្ញាតឱ្យលោក សុខ សុទ្ធី អភិបាលរងខេត្ត រៀបចំកិច្ចប្រជុំពិភាក្សាជាមួយអ្នកពាក់ព័ន្ធ រួមមាន តំណាងប្រជាកសិករខេត្តកោះកុង មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរពាណិជ្ជកម្ម មន្ទីរព័ត៌មាន សភាពាណិជ្ជកម្មខេត្តកោះកុង រដ្ឋបាលស្រុក ឃុំ និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យទីផ្សារផលិតផលកសិកម្មរបស់ខេត្តកោះកុងកាន់តែទូលំទូលាយ។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានណែនាំឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ផុលផុសអំពីផលិតផលកសិកម្មរបស់ខេត្តកោះកុង ដើម្បីឱ្យសាធារណជនបានស្គាល់និងបានភ្លក់រស់ជាតិ។ ជាមួយគ្នានេះដែរ លោកក៏បានស្នើសុំឱ្យបងប្អូនប្រជាកសិករទាំងអស់ សូមរក្សាអំពីគុណភាពផលិតផលរបស់ខ្លួន ប្រកបដោយសុច្ចរិតភាព មិនក្លែងបន្លំផលិតផល ដើម្បីរក្សាគុណតម្លៃនិងកេរ្តិ៍ឈ្មោះផលិតផលរបស់ខេត្តកោះកុង ឱ្យបានល្បីល្បាញជានិរន្តន៍៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ