ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យលទ្ធផលសកម្មភាពការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅតបន្ដ
June 09, 2022 អ្នកទស្សនា :

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឈិន សេងងួន អភិបាលខេត្តស្ដីទី និងមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តសរុប ៧០នាក់។

កិច្ចប្រជុំបានពិនិត្យ និងអនុម័តនូវខ្លឹមសាររបៀបវារ:ដូចខាងក្រោម៖

១.សេចក្ដីកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

២.សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តរបស់រដ្ធបាលខេត្ត។

៣.សេចក្តីសម្រេចស្តីពីការតែងតាំងសមាជិកគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

៤.សេចក្តីរាយការណ៍សង្ខេបដោយគណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និងបញ្ហាផ្សេងៗទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ