ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវកុដិព្រះសង្ឃ សាលបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តរស្មីសាមគ្គីរតនារាម នៅស្រុកកោះធំ
May 23, 2022 អ្នកទស្សនា :

ខេត្តកណ្តាល៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិព្រះសង្ឃ សាលាបុណ្យ  និងសមិទ្ធផលនានា ក្នុងវត្តរស្មីសាមគ្គីរតនារាម ស្ថិតនៅភូមិជ្រោយតាកែវ ឃុំជ្រោយ តាកែវ ស្រុកកោះធំ ដោយមានការនិមន្តយាង និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះមេគណគណ:ធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវកុដិព្រះសង្ឃ សាលបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តរស្មីសាមគ្គីរតនារាម នាពេលនេះ គឺជាសមិទ្ធផលផ្លែផ្កា ដែលទទួលបានក្រោមម្លប់សន្តិភាពថ្មីមួយបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើន ក្នុងស្រុកកោះធំ  ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចការសម្ដេចតែងតែធ្វើការអភិវឌ្ឍលើគ្រប់វិស័ទាំងពុទ្ធចក្រ និងអាណាចក្រ ពិសេសវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនគ្រប់ទីកន្លែង។

ឯកឧត្តម បានបន្តថា តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបាន សន្តិភាព ឯកភាព ស្ថិរភាព និងកិត្យានុភាពជាតិ ហើយបច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលការកោតសរសើរស្ងប់ស្ញែងលើឆាកអន្តរជាតិ ដែលនេះជាបុរេល័ក្ខខ័ណ្ឌសម្រាប់ធ្វើការអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើន និងលេចធ្លោរស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អជ្ញាធរស្រុកកោះធំ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលក្នុងសហគមន៍ ដោយត្រូវផ្សាយនូវនាំដល់ប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ ឱ្យបានជាប់ជាប្រចាំ និងជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសទី៣ ឬដូសទី ៤ តាមកាលកំណត់។

ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ