ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាជិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ
May 18, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខសមាជិកសមាជិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុចំនួនជាង ៣០០នាក់នៅក្នុងស្រុកព្រៃនប់។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជួបជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដោយលើកឡើងថា កត្តាសន្តិភាពគឺធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ ហើយពន្លត់បាននូវភ្លើងសង្គ្រាមដែលកន្លងមក បងប្អូនអតីតយុទ្ធជនដែលបានឆ្លងកាត់នូវភ្នក់ភ្លើងសង្រ្គាម និរាសព្រាត់ប្រាស់ក្រុមគ្រួសារពលី និងពិការរភាពរហូតដល់បច្ចុប្បន្ន។ តែដោយការខិតខំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយយកជីវិតប្តូរយកមកនូវសន្តិភាព ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ មានការអភិវឌ្ឍធ្វើឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់មានរបប និងប្រាក់ឧបត្ថម្ភសោធននិវត្តន៍មានការកើនឡើងជាបន្តបន្ទាប់ ទាំងអស់នេះគឺដោយកត្តាសន្តិភាព និងការអភិវឌ្ឍន៍។ ដោយក្នុងនោះ អ៊ុពូមីង បងប្រុស បងស្រី ជាសមាជិកសមាជិកាសមាគមអតីតយុទ្ធជន គឺជាអ្នកបានលះបង់ និងរួមចំណែកដោយផ្ទាល់ដើម្បីធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍មកដល់ថ្ងៃនេះ។ ក្នុងឆ្នាំកន្លងទៅ ព្រះរាជាណាចក្រកម្ពុជាបានជួបនូវវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះហើយទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែគិតគូរអំពីសុខទុក្ខ និងប្រាក់ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនបានជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២២នេះ គឺប្រាក់សោធននិវត្តន៍របស់បងប្អូនអតីតយុទ្ធជនក៏មានការកើនឡើងវិញផងដែរ។ 

ឯកឧត្តមក៏បានសុំឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចូលរួមថែរក្សាតម្លៃសន្តិភាពឱ្យបានគង់វង្ស ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ បង្កើនមុខរបរដល់ក្រុមគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគតឱ្យបានគង់វង្សឋិតថេរជាអមតៈ។ 

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា សូមឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ សូមកុំជឿលើការឃោសនាអគតិរបស់ជនជ្រុលនិយម ដែលធ្វើឱ្យប្រទេសជាតិអស្ថិរភាព បង្កចលាចល អសន្តិសុខ និងសេដ្ឋកិច្ចជាតិធ្លាក់ចុះ។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺនឹងមានការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដូច្នេះសូមឱ្យបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងបន្តទៅដូសជម្រុញដើម្បីបង្កើនភាពស៊ាំ។ អំណោយដែលចែកជូនបងប្អូនអតីតយុទ្ធជននាឱកាសនេះរួមមាន អង្ករ ២០គីឡូ មី ១កេស ត្រីខ ម៉ាស និងថវិកា ៥ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ