ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ
May 18, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងនៃគណៈអភិបាលខេត្ត។

បានអញ្ជើញចូលរួមក្នុងពិធីនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានពាំនាំមកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ សម្តេចមិនត្រឹមតែបានសង្គ្រោះបងប្អូនប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ប៉ុណ្ណោះទេ សម្តេចថែមទាំងជួយសង្គ្រោះ បម្រើការពារបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ពិសេសនៅពេលថ្មីៗនេះ ដែលពិភពលោកជួបប្រទះនូវវិបត្តិនៃជម្ងឺកូវីដ-១៩ ក៏ដូចប្រទេសកម្ពុជាយើងផងដែរ ក៏ទទួលរងនូវការឆ្លងរាលដាលជម្ងឺដ៏កាចសាហាវនេះ ព្រមទាំងមានបងប្អូនប្រជាពលរដ្ឋយើងបានស្លាប់ដោយសារជម្ងឺនេះប្រមាណជាងបីពាន់នាក់នៅទូទាំងប្រទេស។

ប៉ុន្តែក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចបានដាក់ចេញនូវគោលការណ៍ និងបទបញ្ជាទាន់ពេលវេលា ព្រមទាំងបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតយើងមានភាពស៊ាំក្នុងសហគមន៍ ទើបយើងបើកប្រទេសដំណើរការលើគ្រប់វិស័យឡើងវិញ ជាក់ស្តែងនៅពេលនេះយើងអាចជួបជុំប្រារព្ធពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ប្រកបដោយជំនឿជឿជាក់ និងមិនមានការភ័យខ្លាច ជាពិសេសក្រោមសុខសន្តិភាពដែលយើងមានពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាំមកនូវសេចក្តីសុខ ការរីកចម្រើនលើគ្រប់វិស័យ ហើយឯកឧត្តមបានសំណូមពរបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសជំរុញបន្ថែមទៀត ឲ្យបានគ្រប់ៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ