ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលថវិកាវិភាគទាន ដើម្បីអបអរខួបលើកទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២
May 18, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការ សាខាកម្ពុជាខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលថវិកាវិភាគទាន ដើម្បីអបអរខួបលើកទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ ’ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍” ស្ថិតនៅសាលប្រជុំ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។ ក្នុងនោះ ដោយមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានទឹកចិត្តសន្ដោសប្រណី ចែករំលែកនូវក្ដីស្រលាញ់ជូនចំពោះប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រា ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសសប្បុរសជនទាំងអស់ ដែលបានលះបង់នូវថវិកាជូនដល់សាខា ដើម្បីសាខាបានធនធានយកមកធ្វើសកម្មភាពមនុស្សធម៌ ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាដើម្បីឆ្លើយតបគ្រោះមហន្តរាយនានា ដល់គ្រួសាររងគ្រោះ និងគ្រួសារងាយរងគ្រោះបំផុត តាមរយៈវិស័យអាទិភាពទាំង៤ របស់ចលនាកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត  និងជាប្រធានគណៈកម្មាធិការសាខា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

សារជាថ្មីម្តងទៀត ឯកឧត្តម អភិបាលខេត្ត ៖ តាងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង សូមសន្យានឹងយកថវិការបស់សប្បុរសជនទាំងអស់ ទៅចាត់ចែងទៅតាមគោលការណ៍របស់សាខា ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាត និងអ្នកដែលត្រូវការជំនួយចាំបាច់ ហើយសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនទាំងអស់ សូមរកស៊ីទទួលទានមានបាន សុខ សុភមង្គល ឈ្នះអស់មារសត្រូវសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ