រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសម្ពោធឆ្លងអគារសាលាកុសលចំនួន ០១ខ្នង ស្ថិតនៅវត្តសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ 
May 18, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់សិត្បូ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធឆ្លងអគារសាលាកុសល ១ខ្នង កំពស់២ជាន់ ១២បន្ទប់ ទទឹង៧ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ ស្ថិតនៅវត្តសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាមួយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម កឹម បូរី បានមានប្រសាសន៍ថា ចាស់ជរាទីទាល់ក្រ និងគ្មានទីពឹង ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ អាចមកស្នាក់នៅក្នុងសាលាកុសល ស្ថិតក្នុងវត្តសិត្បូ ដោយមានការមើលថែពី គណកម្មាធិការវត្ត ព្រះសង្ឃ និងដោយមានការយកចិត្តទុកដាក់មើលថែព្យាបាលពីក្រុមគ្រូពេទ្យនៅក្នុងសង្កាត់នេះផងដែរ។ ឯកឧត្តម បន្តថា សាលាកុសលនេះ ចាប់ផ្តើមកសាងនៅឆ្នាំ២០១៩ រួចស្រេចជាស្ថាពរនៅឆ្នាំ២០២០ ដែលមានបណ្តោយ ៣០ម៉ែត្រ ទទឹង ៧.៥ម៉ែត្រ កម្ពស់ ០២ជាន់ ១២បន្ទប់ អាចឱ្យមនុស្សស្នាក់នៅចំនួន ២៤នាក់ កសាងអស់បច្ច័យចំនួន ១២១ ៥២៩ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយដល់ចាស់ជរា ជនគ្មានទីពឹង ទទួលយកមកស្នាក់នៅ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរកុណ និងកោតសរសើរ ឯកឧត្តម គឹម បូរី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់សិស្កូ និងលោកជំទាវ ស៊ុន សុម៉ាលី ដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្ដើមគំនិតកសាងសាលាកុសលនេះឡើង សម្រាប់លោកយាយ លោកតា ពុទ្ធបរិស័ទជិតឆ្ងាយ ដែលពុំមានទីពឹងមកស្នាក់នៅ ព្រមទាំងមានសាមគ្គីភាព ភក្ដីភាព ទុកជាគរុភណ្ឌវត្ត ជាសម្បត្តិរដ្ឋ និងសាធារណៈ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បន្តថា សាលាកុសល នៅវត្តសិត្បូ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតជាមួយនឹងសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងទាំងអាណាចក្រ របស់សង្កាត់សិត្បូ ដែលនេះសបញ្ជាក់ឱ្យឃើញពី ការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបាននាំមកនូវ សុខសន្តិភាព សេរីភាពពេញលេញលើផ្ទៃប្រទេស។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួនដូចជា៖ សកម្មភាពលួច, ឆក់, ប្លន់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស សកម្មភាព ក្មេងទំនើង ,បទល្មើសគ្រឿងញៀនខុសច្បាប់, គ្រោះថ្នាក់ចរាចរណ៍ និង បរិស្ថានស្អាតជាដើម និងអំពាវនាវ អោយប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ អោយបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ