ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតំបន់សហជីពកសិកម្មស្នួល ស្រុកស្នួល
May 15, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានសេចក្តីនឹករលឹក បានដឹកនាំក្រុមកាងារ ចុះសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ក្រុមហ៊ុន Thagrico នៅតំបន់សហជីពកសិកម្មស្នួលក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងកិច្ចសំណេះសំណាលនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៏ ដល់កម្មករ កម្មការរិនី ត្រូវខិតខំធ្វើការងារគោរពវិន័យ និងសហការជាមួយថៅកែក្រុមហ៊ុនឲ្យបានល្អ មិនត្រូវមានភាគីណាមួយយកប្រៀបលើភាគីណាមួយបានឡើយ គឺត្រូវគោរពច្បាប់ការងាររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលការណ៍ផ្ទៃក្នុងក្រុមហ៊ុនដែលបានកំណត់ឲ្យបានជាប់ជានិច្ច ដើម្បីឲ្យដំណើរការងារផលិតប្រព្រឹត្តទៅបានរលូនល្អ។ 

ឯកឧត្តម បានបន្តទៀតថា ដើម្បីភាពរីកចំរើននៃប្រទេសជាតិ ពិសេសសមិទ្ធផលសង្គមកើតមានឡើង នៅពាសពេញផ្ទៃប្រទេស ដូចជាការនាំមកនូវការងារ ជូនកម្មករ កម្មការិនី បានធ្វើដូចសព្វថ្ងៃនេះ គឺផ្ដើមចេញពីតម្លៃនៃសុខសន្តិភាព ដែលមាន សម្ដេចតេជោ ហ៊ុន សែន បានខិតខំរកមកដោយលំបាកក្នុងការលះបង់តស៊ូគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ តម្លៃសុខសន្តិភាពនេះ មិនអាចកាត់ថ្លៃបានឡើយ ដែលជាមូលដ្ឋានគ្រឹះក្នុងដំណើរកិច្ចអភិវឌ្ឍប្រទេស និងការរីកចម្រើនលើគ្រប់វិស័យធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋកាន់តែ ប្រសើរឡើងជាបន្តបន្ទាប់ និងដើម្បីភាពសុខសាន្ត និងភាពរីកចម្រើនរបស់ប្រទេសជាតិបន្តទៅមុខទៀត និងសូមកម្មករ កម្មការិនី ដែលជាយុវជនកម្លាំងស្នូលប្រទេសជាតិ ត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សាតម្លៃសុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែងទាំងអស់គ្នាជៀសឲ្យបាន ដាច់ខាតតាមការញុះញុង អូសទាញពីជនអគតិមួយក្ដាប់តូច ដែលមានចេតនាបំផ្លាញប្រទេសជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជនយើង។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាមួយចំនួនដល់បងប្អូនកម្មករ កម្មការនីផងដែរ  ហើយបានស្នើដល់កម្មករ កម្មការិនី និយោជិតទាំងអស់សូមកុំធ្វេសប្រហែលឲ្យសោះ ត្រូវតែមានការប្រុងប្រយ័ត្នអនុវត្តនូវវិធានការសុខាភិបាល ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួន ហើយក៏ត្រូវយកចិត្តទុកដាក់ និងត្រូវបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាអ្នកដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួន ដែលនឹងខិតជិតមកដល់នៅថ្ងៃខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ