ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំអន្លង់ជ្រៃចំនួន៣ភូមិ នៃស្រុកថាឡាបរិវ៉ាត់ 
May 12, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធទី១១ ខែឧសភា ឆ្នាំ២០២២នេះ  តាមរយៈឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខា ខេត្តស្ទឹងត្រែង ព្រមជាមួយនិងសមាជិកគណៈកម្មាធិការសាខា បានបន្តយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចាស់ជរា ជនមានពិការភាព សរុបចំនួន២១៥គ្រួសារ នៅតាមគោលដៅចំនួន ២កន្លែងក្នុងស្រុកថាឡាបរិវ៉ាត់រួមមាន៖ 

-ទីតាំងទី១.នៅវត្តអន្លង់ជ្រៃ ចំនួន៧០ គ្រួសារ ដែលមកពីភូមិ ភូមិអន្លង់ជ្រៃ។
-ទីតាំងទី២៖ នៅវត្តអន្លង់ស្អំ (មកពីភូមិអន្លង់ស្អំ និងភូមិមន) សម្រាប់ប្រជាពលរដ្ឋចំនួន១៤៥គ្រួសារ។ 

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់ នៅជាប្រចាំថ្ងៃ ជាពិសេសលោកយាយលោកតា បងប្អូន ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកបំផុត។

ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត បានពាំនាំនូវសារអំពាវនាវពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះរដូវប្រាំងផុតទៅចូលមកដល់រដូវវស្សា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ផ្គររន្ទះជាដើម។ ជាពិសេសចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់គ្នា ទោះបីជាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពធូរស្រាលក៏ដោយ។

 អំណោយ ផ្តល់ ជូន រួមមាន ៖ អង្ករ  ២៥គីឡូក្រាម  ,ត្រីខ ១យួរ, មី ១កេស, ឃីត១ (សារ៉ុង១ ក្រមា១ ភួយ១ មុង១)និងជែលលាងដៃចំនួន១ ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ