អភិបាលខេត្តមណ្ឌលគិរី និងសប្បុរជន ប្រគល់រង្វាន់ម៉ូតូ ១គ្រឿង ដើម្បីលើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន ១នាក់ ដែលជាបេក្ខជននៅខេត្តមណ្ឌលគិរី
May 12, 2022 អ្នកទស្សនា :

មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកមកម្ពុជា និងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA និងនិទ្ទេសB នៅខេត្ត ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានជ័យលាភីនិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០-២០២២នេះ។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ជួយគាំពារដល់វិស័យអប់រំនៅកម្ពុជា ដោយបានធ្វើការកែទម្រង់វិស័យអប់រំទាំងបរិមាណ និងគុណភាព។

ឯកឧត្តម បញ្ជាក់ថា សិស្សានុសិស្សទាំងអស់ ត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ក្នុងការចាប់យកមុខជំនាញ ដើម្បីបន្តការសិក្សា និងត្រឡប់មកមប្រើការងារនៅខេត្តមណ្ឌលគិរីយើងវិញ ព្រោះខេត្តមណ្ឌលគិរី ជាខេត្តមួយពោរពេញដោយមានសក្តានុពលលើវិស័យទេសចរណ៍ ហើយរាជរដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី៤ ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។

ឯកឧត្តម ក៏បានចូលរួមសោកស្តាយចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់ និងបានលើកទឹកចិត្តដល់ពួកគាត់ មិនត្រូវអស់សង្ឃឹម និងកុំបោះបង់ចោលការសិក្សា គឺត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលជោគជ័យនៅឆ្នាំបន្តបន្ទាប់។ ឯកឧត្តម បន្ថែមថា សិស្សជ័យលាភី ត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនឲ្យបានជាប់ជាប្រចាំទាំងខាងចំណេះដឹង ចំណេះធ្វើ ខាងសីលធម៌សុជីវធម៌ សម្រាប់យកទៅប្រើប្រាស់ឲ្យបានជាគុណប្រយោជន៍ ដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង និងសូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ។

នាឱកាសនោះ ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលត្រៀមប្រឡងបាក់ឌុបនៅឆ្នាំក្រោយទៀត  សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេសA នឹងឧបត្ថម្ភម៉ូតូ ទោះបីជាប់ប៉ុន្មាននាក់ ក៏ដោយ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ បានឧបត្ថម្ភដល់សិស្សនិទ្ទេសA ជាបេក្ខជនចំនួន១នាក់ ទទួលបានម៉ូតូម៉ាក់ Honda Dream ស៊េរីឆ្នាំ២០២២ ចំនួន០១គ្រឿង មួកសុវត្ថិភាព ១សម្រាប់ សៀវភៅវចនានុក្រមខ្មែរ ១ក្បាល ដោយឡែក សិស្សានុសិស្សប្រឡងជាប់និទ្ទេសB ចំនួន ១៩នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ វចនានុក្រមខ្មែរ ១ក្បាល និងថវិកា ១០ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា សិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នេះនៅខេត្តមណ្ឌលគិរី មានសិស្សសរុបចំនួន ៤៥៥នាក់ ស្រី ២៤៥នាក់ ប្រឡងជាប់ ៣៧៩នាក់ ស្រី២០៨នាក់ ក្នុងនោះ សិស្សជាប់និទ្ទេសA ចំនួន ១នាក់ជាបេក្ខជន សិស្សដែលប្រឡងជាប់និទ្ទេសB មានចំនួន១៩នាក់ និទ្ទេសC ៧៣នាក់ និទ្ទេសD ១៥៩នាក់ និងនិទ្ទេសE ១២៧នាក់៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ