រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីជូនដំណឹងស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ
May 11, 2022 អ្នកទស្សនា :

នាថ្ងៃទីពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីជូនដំណឹងស្តីពីបែបបទ និង​នីតិវិធីនៃការផ្តល់ប័ណ្ណព្រំដែនកម្ពុជាថៃ “ប័ណ្ណព្រំដែនកម្ពុជា-ថៃ”អាចផ្ដល់ជូនបានតែ​ប្រជាពលរដ្ឋ​ខ្មែរគ្រប់រូប​ដែលមានលំនៅឋានអចិន្ត្រៃយ៍ នៅ​ក្នុងខេត្តដែលសាមីខ្លួនស្នើសុំប័ណ្ណព្រំដែនប៉ុណ្ណោះ ក្នុងតម្លៃ២០.០០០រៀល(ពីរម៉ឺនរៀលគត់)ដោយ​សា​​មី​ខ្លួនត្រូវបង្ហាញមុខដោយផ្ទាល់​ជាមួយ​មន្ត្រី​មានសមត្ថកិច្ចនៅទីតាំងផ្តល់សេវារៀងរាល់ម៉ោ​ងធ្វើការ។

រដ្ឋបាលខេត្តសូមជម្រាប់បញ្ជាក់ជូនថាកន្លងមកនៅមានបងប្អូនប្រជាពលរដ្ឋមួយ ចំនួនមាន​ការ​ភ័ន្ត​​ច្រឡំ ហើយក៏មានជនឆ្លៀតឱកាសមួយចំនួនដើម្បីផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនបានបំផុ​ស​ចលនា​ឱ្យ បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅ ឬអាសយដ្ឋានស្នាក់នៅក្រៅខេត្តឧត្តរមានជ័យ ថាអាចធ្វើ​ប័ណ្ណ​ព្រំដែនកម្ពុជា-ថៃ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ឬនៅ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន​អន្តរជាតិអូរស្មាច់បាន តាមរយៈការធានាជួយគំការ ឬជូនមក ដល់ទីតាំងផ្តល់សេវាផ្ទាល់៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ