ឯកឧត្តម​ ជា​ សុមេធី​ បានដឹកនាំ ប្រធានមន្ទីរជុំវិញខេត្ត​ កងកម្លាំងទាំងបី​ យកអំណោយរបស់សប្បុរសជន មកចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងរងគ្រោះដោយសារទឹកជំនន់​ ចំនួន២០០ គ្រួសារ ក្នុងស្រុកពារាំង​
September 03, 2018 អ្នកទស្សនា :

រសៀលថ្ងៃច័ន្ទ​ ៨រោច​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ ព្រមទាំងឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ លោក​ប្រធានមន្ទីរជុំវិញខេត្ត​ កងកម្លាំងទាំងបី​ អភិបាលស្រុក​ បាន​អញ្ជើញយកអំណោយរបស់ឯកឧត្តម​ ហ៊ុន​ ម៉ានី​ និងលោកជំទាវ​,​ ឯកឧត្តម​ ស​ សុខា​ និងលោកជំទាវ​ ព្រមទាំងសប្បុរសជននានា​ មកចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងរងគ្រោះដោយសារទឹកជំនន់​ ក្នុងឃុំព្រៃស្នៀត​ ស្រុកពារាំង​ ចំនួន២០០គ្រួសារ​ ។ ឆ្លៀតឱកាសនេះដែរ​ ឯកឧត្តម​ អភិបាលខេត្ត​ និងលោកជំទាវ បានអញ្ជើញ​ចូលសួរសុខទុក្ខ​ លោកគ្រូពេទ្យនៅ​មណ្ឌលសុខភាព​ ព្រៃស្នៀត​ ឃុំព្រៃស្នៀត​ ស្រុកពារាំង​ ខេត្តព្រៃវែង។ ​ជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាលខេត្ត​ និងលោកជំទាវ ជំនួសមុខអោយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ សូមថ្លែងអំណរគុណ​ ដល់ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងក្រុមការងារទាំងអស់​ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ