ឯកឧត្តម សុខ លូ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ
September 03, 2018 អ្នកទស្សនា :

នៅថ្ងៃច័ន្ទ ០៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូប។ ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនេះ គឺដើម្បីថែរក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ជលផល និងបទល្មើសគ្រប់ប្រភេទផ្សេងៗទៀត ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាពីរឿងធំ មករឿងតូច ពីរឿងតូច មកគ្មានរឿង ហើយត្រូវធ្វើការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ ជាមួយគ្នានោះដែរ ឯកឧត្តម បានជំរុញដល់ប្រធាន មន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក ទំាំងអស់ ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជាពិសេសត្រូវចុះមូលដ្ឋានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឲ្យបានកើនឡើងទ្វេរដង។ លើសពីនេះទៀត ឯកឧត្តមបន្ថែមទៀតថា បញ្ហារថយន្តកែច្នែខុសលក្ខណៈបច្ចេកទេស ធ្វើចរាចរនៅលើដងផ្លូវជាតិលេខ៦ មានការកាត់បន្ថយច្រើន ដូច្នេះ សូមក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំចូលរួមធ្វើសកម្មភាពរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដូចភ្លៀងរលឹមបន្តទៀត ចំពោះរថយន្តដឹកទំនិញ និងអ្នកដំណើរ ការបើកបរលើសល្បឿនកំណត់ មានជាតិស្រវឹង បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលជាមូលហេតុចម្បងនាំឲ្យកើតមានគ្រោះថ្នាក់ ធ្វើឲ្យបាត់បង់អាយុជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាដើម។ ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំការពារដំណើរការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកដោយភាពរលូន ទទួលបានលទ្ធផលល្អ និងមានចំនួនប្រជាជនដែលបានទៅចូលរួមបោះឆ្នោតទូទាំងប្រទេស មានចំនួន ៨៣,០២% ដោយឡែកនៅក្នុងខេត្តកំពង់ធំ ប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត មានចំនួន ៨០,៩៩% ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ចំនួន ៦៨.៦០% ដែលជាចំនួនអ្នកគាំទ្រដ៏ច្រើនលើសលប់សម្រាប់ខេត្តកំពង់ធំ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ