ឯកឧត្តម​ ជា​ សុមេធី​ បានអញ្ជើញទទួលសម្ភារពី ឯកឧត្តម​ ហ៊ុន​ ម៉ានី​ និងលោកជំទាវ ដើម្បីជួយសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់​ និងរងគ្រោះដោយទឹកជំនន់
September 01, 2018 អ្នកទស្សនា :

ថ្ងៃសៅរ៍​ ៦រោច ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្ត​ និងសហការី​ បានអញ្ជើញទទួលសម្ភារពី ឯកឧត្តម​ ហ៊ុន​ ម៉ានី​ និងលោកជំទាវ ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភ​ អង្ករ១០តោន​,ទឹកផ្លែឈើ​ ១,០០០កេស​,មីយើង៣៥០កេស​,ត្រីខ​ ៣៥០កេស​ និងទឹកសុទ្ធ(២០លីត្រ)៣៥០ធុង ក្នុងការជួយសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់​ និងរងគ្រោះដោយទឹកជំនន់តាមដងទន្លេនៅតាមបណ្តាស្រុកនានា​ ក្នុងខេត្តព្រៃវែង។​ ឆ្លៀតឱកាសនេះដែរ​ ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម​ ស​ សុខា​ និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានឧបត្ថម្ភ​អង្ករ៣៦តោន,​មី៣៥០កេស,​ទឹកត្រី២០០យួរ,ទឹកស៊ីអ៊ីវ៣០០យួរ​,​ធុងទឹក​៦០០ធុង​ និងសាប៊ូកក់សក់២០កេស ក្នុងខណៈនេះដែរ។ ​ជាថ្មីម្តងទៀត​ ឯកឧត្តមអភិបាលខេត្ត​ សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ​ និងសូមជូនពរ​ ឯកឧត្តម​ និងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់​ ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺអាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀឃ្លាតឡើយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ