អាជ្ញាធរខេត្តក្រចេះ នឹងបើកឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្ត ដើម្បីពង្រឹងការផ្ដល់សេវាជូនពលរដ្ឋ
August 27, 2018 អ្នកទស្សនា :

ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួល អាជ្ញាធរខេត្តក្រចេះ នឹងបើកឲ្យដំណើរការអង្គភាព ច្រកចេញចូលតែមួយរបស់សាលាខេត្ត នៅថ្ងៃច័ន្ទ ០១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងលោក លោកស្រី ប្រធានអនុប្រធានមន្ទីរ ពាក់ព័ន្ធ ផងដែរ ។ ហើយការដាក់ឲ្យដំណើរការនេះ ក្នុងគោលបំណងលើក កម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈនៃការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាល លើវិស័យនានា នៅកន្លែងតែមួយដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការ និងសំណូមពររបស់ ប្រជាពលរដ្ឋ។ ក្រោយពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ថា ក្នុងនាមមន្ត្រីដែលទទួលបន្ទុក ក្នុងការផ្តល់សេវាទាំងនេះជូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានល្អពីការដាក់ផ្លាកកំណាត់តំម្លៃសេវា ដើម្បីងាយស្រួលគ្រប់គ្រង និងជៀសវាងការយកលុយពីសេវាខាងក្រៅ ពីប្រជាពលរដ្ឋ ហើយកុំបីតែប្រយោជន៍ខ្លួនប៉ះពាល់អាជ្ងាធរខេត្តឲ្យសោះ ។ ក្នុងនោះដែរ ឯកឧត្តម ក៏ជម្រុញ និងណែនាំដល់មន្ទីរជំនាញទាំង១២មន្ទីរអ្គភាព ដែលមានភារៈកិច្ចនៅក្នុងការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តក្រចេះ ត្រូវពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញ ប្រកបដោយក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីរួមចំណែកឆ្លើយតបទៅនឹងការអនុវត្ត និងផ្តល់សេវាអោយបានទាន់ពេលវេលាតាមតំរូវការរបស់បងប្អូនប្រជាពលរដ្ឋ និង រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់ការផ្ដល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរឡើង ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត គ្រប់មន្ទីរស្ថាប័នជាប់ពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការផ្សព្វផ្សាយឱ្យបានច្បាស់លាស់ អំពីតម្លៃសេវា និង ព័ត៌មានសំខាន់ៗផ្សេងទៀត ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ខ្លួន ព្រមទាំងប្រមូលព័ត៌មាន ត្រឡប់ពីប្រជាពលរដ្ឋអំពីការបំពេញកិច្ចការរបស់ខ្លួន និងធ្វើការកែលំម្អនូវចំនុចដែលខ្វះខាតឱ្យបានល្អប្រសើរឡើង៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ