ផ្លូវបេតុង១ខ្សែ ប្រវែង២២៣ម៉ែត្រ ចូលវត្តអារញ្ញិការាម ចំណាយថវិកាកសាងអស់ប្រមាណជាង១៥.០០០ដុល្លាបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ
August 26, 2018 អ្នកទស្សនា :

ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថាៈការកសាងផ្លូវបេតុង១ខ្សែនេះជាស្នាព្រះហ​ស្តរបស់ព្រះសិរីធម្មញ្ញាណ​ សុខ ថាន ព្រះរាជាគណៈថ្នក់កិត្តិយស និង​ជាព្រះមេគណខេត្ត ពិតជាមានអត្ថប្រយោជន៍សំខាន់ណាស់ ព្រោះជាផ្លូវចូលវត្តអារញ្ញផង និងជាផ្លូវចូលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខា​ខេត្ត​ផង ដើម្បីជាប្រយោជន៍នៅក្នុងវិស័យសាសនា និងជាប្រយោជន៍ដល់និស្សិតដែលកំពុងនៅរៀនក្នុងសាលកវិទ្យាល័យផងដែរ ។ ឯកឧត្តមបានថ្លែងបែបនេះនៅព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ ផ្លូវបេតុង១ខ្សែប្រវែង២២៣ម៉ែត្រ ចូលវត្តអារ​ញ្ញិការាមស្ថិតនៅ​ក្នុង​ក្រុងកំពង់ឆ្នាំង ដែលមានមន្ត្រីរាជការ និងព្រះសង្ឃ ប្រជាពលរដ្ឋចូលរួមជាង ៥០០អង្គ/នាក់។ ឯកឧត្តម ឈួរ ចន្ទ័ឌឿន បានបន្តថាៈ ការចូលរួមថវិកាជាបច្ច័យរបស់ពុទ្ធបរិស័ទមន្ត្រីរាជការ ប្រជាពលរដ្ឋ ជាមួយ ព្រះមេគណខេត្ត ក្នុងការកសាងផ្លូវ១ខ្សែនេះ តាមពុទ្ធឱវាទព្រះសម្មាសាពុទ្ធមរមគ្រូនៃយើង គឺពិតជាទទួលបានកុសលផលបុណ្យច្រើនណាស់ ដែលអាចអោយយើងមានទ្រព្យសម្បត្តិបរិបូណ៌ និងមានចំណេះដឹងខ្ពស់ខ្ពស់នៅជាតិខាងមុខ។ ទន្ទឹមនេះដែរក៏ជាអំពើល្អមួយដែលយើងបានលះបង់ធនធាន ជួយក្នុងវិស័យព្រះពុទ្ធសាសនា អោយពុទ្ធបរិស័ទជិតឆ្ងាយ និងនិសិត្ស បានធ្វើដំណើរដោយងាយស្រួល មកធ្វើបុណ្យទាននៅក្នុងវត្ត និងមករៀនសូត្រនៅក្នុងសាកលវិទ្យាល័យបានងាយស្រួលផងដែរ។ ឯកឧត្តមក៏បានកោតសរសើរយ៉ាងខ្លាំង និងថ្លែងអំ ណរព្រះគុណ យ៉ាងជ្រាវជ្រៅ ដល់ព្រះតេគុណ សុខ ថាន ព្រះមេគណខេត្ត ដែលក្នុង១ជីវិតព្រះអង្គបានសាងផ្នួសជាសង្ឃរហូត និងមានស្នាព្រះហស្ត​ជាច្រើនបានជួយដល់វិស័យព្រះពុទ្ធសាសនា ទាំងពុទ្ធចក្រ និងអាណាចក្រនៅគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋាន ឃុំ ស្រុក ក្រុង ក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងនោះផងដែរលោកអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងផងដែរ ដល់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលបានរួមគ្នាកសាងបាននូវផ្លូវបេតុងដ៏រឹងមាំនេះ ជាប្រយោជន៍រួមរបស់ជាតិ។ លោក យិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំង បានថ្លែងអោយដឹងដែរថាៈផ្លូវបេតុង១ខ្សែនេះ មានបណ្តោយ២២៣ម៉ែត្រ ទទឹង៤ម៉ែត្រ ចំណាយថវិកាកសាងអស់ជាង​១៥.០០០ដុល្លា តាមរយៈព្រះអង្គ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង លោកអភិបាលក្រុង សូមជូនពរដល់ព្រះអង្គមេគនខេត្ត និងពុទ្ធបរិស័ទទាំងអស់ ដែលបានជួយបច្ច័យកសាងផ្លូវនេះ សូមអោយជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការ និងមានបញ្ញាភ្លឺថ្លា វាងវៃនិងប្រកបរកស៊ីទទួលទានមានបាន និងមានជោគជ័យក្នុងការងារ និងភារកិច្ចគ្រប់ៗគ្នា។ ឯកឧត្តមឈួរ ច័ន្ទឌឿននិងលោកជំទាវព្រមទាំងមន្រ្តីរាជការក៏បានប្រគេនបច្ច័យដល់ព្រះមេគណខេត្តកំពង់ឆ្នាំងចំនួនជាង៦លានរៀលផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ