អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបិទពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩
January 14, 2022 អ្នកទស្សនា :

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃខេត្តត្បូងឃ្មុំ លើកទី២៨ ដែលធ្វេឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុបចំនួន ៣០០អង្គ/នាក់។

ក្នុងពិធីបិទក៏មានការនិមត្តអញ្ជើញចូលរួមពីមន្ត្រីសង្ឃ អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើទី២៩ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ សោមនស្ស និងដាក់ចេញនូវគោលដៅសម្រាប់អនុវត្តការងារ ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យបានរុងរឿងថ្កុំថ្កើង ទៅថ្ងៃអនាគត។

លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានលើកឡើងថា បច្ចុប្បន្ន សាសនាដែលកំពុងតែធ្វើសកម្មភាពនៅក្នុងខេត្តត្បូងឃ្មុំ មានចំនួន ៤គឺ៖

១៖ ព្រះពុទ្ធសាសនា មានវត្តសរុប ចំនួន ២៥៥ វត្ត ក្នុងនោះគណៈធម្មយុត្តិកនិកាយមាន ចំនួន ៩ វត្ត ព្រះសង្ឃសរុបមាន ចំនួន ៣,០៧៤ អង្គ គណៈមហានិកាយ ចំនួន ៣,០៤០ អង្គ គណៈធម្មយុត្តិកនិកាយ ចំនួន ៣៤ អង្គ ផ្នែកសិក្សាអប់រំ មានសាលាពុទ្ធិកបឋមសិក្សា ចំនួន ១១ កម្រង មានពុទ្ធិកអនុវិទ្យាល័យ ចំនួន ២ និងពុទ្ធិកវិទ្យាល័យ ចំនួន១

២៖ ឥស្លាមសាសនា មានវិហារ ចំនួន ១៣៥ កន្លែង សូវ៉ាវ ចំនួន ២៧៤ កន្លែង

៣៖ គ្រឹស្ទសាសនា មានវិហារ ចំនួន ១៣៥ កន្លែង សូវ៉ាវ ចំនួន ២៧៤ កន្លែង និង

៤៖ ពុទ្ធសាសនាមហាយាន មានស្នាក់ការថ្វាយបង្គំចំនួន ៣ កន្លែង។

ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះ អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរសម្របសម្រួលរាល់ការងារពាក់ព័ន្ធ នឹងវិស័យសាសនានៅក្នុងខេត្ត ចូលរួមលើកកម្ពស់វិស័យពុទ្ធិកសិក្សា និងពិធីបុណ្យជាតិពាក់ព័ន្ធនឹងសាសនានានា។ នេះក៏ដោយសារមានការគាំទ្រ និងជួយទាំងសម្ភារៈ ទាំងថវិកាក្នុងការជួយកសាង អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររបស់រដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរធម្មការ និងសាលាគណៈខេត្ត ដែលរៀបចំសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនេះ ក្នុងគោលបំណងថែរក្សាកិត្យានុភាព សេចក្តីថ្លៃថ្នូរ នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពទាក់ទាញ និងជំនឿជឿជាក់ពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននានា ទ្វេឡើងបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ