ឯកឧត្តម ម៉ែន វិបុល បានអញ្ជើញចូលរួមពិធីក្រុងពាលីសាងសង់ទីសក្ការៈបូជា (អាស្រមថ្មី) លោកតាគង់ យាយដើង
August 26, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមពិធីក្រុងពាលីសាងសង់ទីសក្ការៈបូជា (អាស្រមថ្មី) លោកតាគង់ យាយដើង ខាងក្រោយមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តខេត្តស្វាយរៀង ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ អាស្រមថ្មីលោកតាគង់ យាយដើង ដែលនឹងសាងសង់ថ្មីនៅលើទីតាំងចាស់នេះ គឺជាការផ្ដួចផ្ដើមការសាងសង់ដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីរៀបចំទីតាំងនេះឲ្យបានស្អាតល្អជាទីសក្ការៈបូជា សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តអុចធួបបួងសួងសុំសេចក្ដីសុខសប្បាយ ព្រោះថានាពេលកន្លងមកនេះ នៅពេលមានពិធីបុណ្យជាតិ ឬពិធីសំខាន់ៗផ្សេងៗក្នុងខេត្ត ដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (សង្ក្រាន្តស្វាយរៀង) បុណ្យភ្ជុំបិណ្ឌ បុណ្យអ៊ុំទូកនៅទន្លេវ៉ៃគោទំនប់តាណេង ពិសេសព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅនៅលើទឹកដីខេត្តស្វាយរៀង...ជាដើម ថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ត្រីរាជការក្នុងខេត្ត តែងតែអញ្ជើញមកធ្វើពិធីបួងសួងសុំសេចក្ដីសុខចម្រើនសម្រាប់ការរៀបចំពិធីទាំងនោះ ហើយមិនតែប៉ុណ្ណោះបងប្អូនប្រជាពលរដ្ឋក៏តែងតែអញ្ជើញចូលអុចធូបបួងសួងសុំសេចក្តីសុខសប្បាយពីលោកតាគង់ យាយដើងនៅទីនេះផងដែរ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ