កិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធីឃុំ​ ឆ្នាំ២០១៨ ក្នុងស្រុកបាធាយ និងស្រុកជើងព្រៃ
August 24, 2018 អ្នកទស្សនា :

ថ្ងៃសុក្រ ១៣ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ គម្រោងមូលនិធីឃុំ​ រួមមាន​ឃុំ ចំនួន១០ក្នុងស្រុកបាធាយ នឹង១១ ឃុំក្នុង ស្រុកជើងព្រៃ ត្រូវបានដាក់អោយដេញថ្លៃ រួមមានឃុំច្បារអំពៅ​ ឃុំជាលា​ ឃុំបាធាយ​ ឃុំ​សណ្តែក​ ឃុំផ្អាវ​ ឃុំទំបន់​ ឃុំមេព្រីង​ ឃុំជើងព្រៃ​ ឃុំតាំងក្រាំង ឃុំសំបូរ​ ក្នុងស្រុកបាធាយ​។ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​បានលើកឡើងក្នុងការដេញថ្លៃ​ត្រូវធ្វើជាសាធារណៈនិងត្រឹមត្រូវនឹងស្នើដល់បណ្តាលក្រុមហ៊ុនទាំងអស់ដែលបានទទួលការម៉ៅការធ្វើផ្លូវយ៉ាងណាគោរពតាមលក្ខណគោលការរបស់បទបញ្ជានៃរច្បាប់ម៉ៅការនិងសាងសង់​ ឲ្យមានប្រសិទ្ធិភាពល្អនិងធានាគុណភាពឲ្យបានរឹងមាំក្នុងការធ្វើ។ ឯកឧត្តមបានបន្តទៀតថា កន្លងមកក្រុមហ៊ុនដែលដេញថ្លៃគម្រោងអភិវឌ្ឍន៍ផ្លូវលំក្រាលគ្រួសក្រហម ផ្លូវបេតុង ជីកស្រះ នឹងគម្រោងអភិវឌ្ឍន៍ផ្សេងៗ នៅតាមឃុំសង្កាត់ដូចជាមានភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ នឹងបង្កការលំបាកដល់អាជ្ញាធរផងដែរ។ មានជនឈ្លាតឲកាសមួយចំនួនតូចចាំយកលុយទឹកតែ បង្កភាពអនាធិបតេយ្យ ដែលធ្វើអោយពលរដ្ធអស់សេចក្តីទុកចិត្តលើការដេញថ្លៃគម្រោងអភិវឌ្ឍន៍តាមឃុំនិមួយៗ ដូច្នេះហើយឯកឧត្តមក៏បានបព្ជាាអោយមន្រ្តីដែលពាក់ពន្ធ័ទាំងអស់ ត្រូវពិនិត្យមើលឡើងវិញ ត្រូវរៀបចំមិនអោយមានការដេញថ្លៃនៅតាមឃុំនិមួយៗទៀតទេ គឺត្រូវប្រមូលមកដេញនៅក្នុងស្រុកតែមួយកន្លែងបានហើយ ព្រោះវាផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនទាំងអស់ នឹងអាជ្ញាធរមិនចំណាយពេលច្រើនទៅតាមឃុំនានា ចំនេញថវិការទាំងសងខាង ហើយបើក្រុមហ៊ុនមួយណា ដេញបានគម្រោងយកទៅអភិវឌ្ឍន៍ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍គម្រោងអោយបានល្អ នឹងស្របតាមស្តង់ដាដែលរដ្ធបានកំណត់ មិនមែនដេញបានហើយធ្វើកេងចំនេញកំរាស បរិមាណកំពស់ ទំហំ ហើយធ្វើឈប់ៗនោះទេ ធ្វើមិនរួចរាល់តាមអ្វីដែលច្បាប់បានកំណត់ នឹងត្រូវដាក់ចូលក្នុងបញ្ជីខ្មៅ ឬលុបឈ្មោះចេញពីបព្ជាីដេញថ្លៃមិនអោយដេញថ្លៃគម្រោងអភិវឌ្ឍន៍ក្នុងឃុំសង្កាត់ក្នុងខេត្តកំពង់ចាមជារៀងរហូត។ ជាក់ស្តែងនៅព្រឹក​ ថ្ងៃទី២៤​ខែសីហានេះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​បានអញ្ជើញចូលរួមក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ដោយផ្ទាល់ និងមានមន្ត្រីដែលពាក់ពន្ធ័ជាច្រើនអ្នកផងដែរ​ ឃើញថាការដាក់សំណើរគ្មានភាពរញ៉េរញ៉ៃ គ្មានការប្រតាយប្រតប់ទាញបុិតគ្នា មិនមានការចរចាថ្លៃទឹកតែ ដូចពេលកន្លងមកនោះទេ ដោយប្រព្រឹត្តណ៍ទៅយ៉ាងរលូន។ តែបើទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ធស្នើរសុំអោយអាជ្ញាធរឃុំឬស្រុក ជាពិសេសឯកឧត្តមគួច ចំរើន អភិបាលខេត្តកំពង់ចាម បន្តយកចិត្តទុកដាក់នឹងពិនិត្យតាមដានមើលនៅពេលក្រុមហ៊ុនចុះអនុវត្តន៍ផ្ទាល់ តើស្របតាមស្តង់ដា នឹងបច្ចេកទេសដែរឬទេ? ព្រោះកន្លងមកគេឃើញការអភិវឌ្ឍន៍នៅតាមឃុំដូចជាមិនស្របតាមអ្វីដែលច្បាប់គម្រោងបានដាក់មកនោះទេ គឺធ្វើលំៗយកតែរួចប៉ុណ្ណោះ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ