ឯកឧត្តម គួច ចំរើន ចុះពិនិត្យអគារសិក្សា ១ខ្នង ដែលកំពុងដំណើរការជួសជុល កែលម្អឡើងវិញ នៅស្រុកកំពង់សៀម
August 23, 2018 អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញតាមអូប័រចុះពិនិត្យអគារសិក្សា ១ខ្នង ៥បន្ទប់ ដែលជាអំណោយ របស់សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅភូមិចុងកោះជ្រូក ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបច្ចុប្បន្ន កំពុងដំណើរការជួសជុល កែលម្អឡើងវិញ សម្រេចបាន ៥០% ហើយ។ គួររំលឹកថា ឆ្លើយតបទៅតាមសំណូមពរ របស់លោកគ្រូ អ្នកគ្រូ មាតា បិតា និងអាណាព្យាបាលសិស្ស ជាពិសេស ដោយពិនិត្យឃើញអគារសិក្សា មានសភាពទ្រុឌទ្រោម ដែលផ្ដល់ការលំបាក ទៅដល់ ការសិក្សារៀនសូត្រ របស់ក្មួយៗសិស្សានុសិស្ស នៅក្នុងបេសកកម្មអញ្ជើញចែកអំណោយ ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅឃុំកោះសំរោង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់នូវថវិកា ចំនួន ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បី ជួសជុលអគារសិក្សាខាងលើ ដែលគិតមកដល់ពេលនេះ សម្រេចការងារជួសជុល បានប្រមាណជា ៥០% ហើយ ។ នៅក្នុងឱកាស នៃការចុះពិនិត្យនោះដែរ ឯកឧត្តម គួច ចំរើន ក៏បានជំរុញទៅដល់អ្នកទទួលការគម្រោង សូមយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន ជាពិសេស ត្រូវជួសជុលកែលម្អ ឲ្យបានល្អប្រសើរ និងត្រូវរក្សានូវអត្តសញ្ញាណចាស់ ដោយមិនឲ្យបាត់បង់ឡើយ ។ លើសពីនេះទៅទៀត ត្រូវពន្លឿនការងាររបស់ខ្លួន ឲ្យរួចរាល់ មុនពេលបវេសកាល ឈានចូលមកដល់ ។ សូមបញ្ជាក់ដែរថា អាគារសិក្សា ១ខ្នង ខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេច ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ជាចំណងដៃ សម្រាប់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅមូលដ្ឋានខាងលើ តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ