ឯកឧត្តម​ ជា​ សុមេធី​ ព្រមទាំងមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលផ្លូវ​ និងផលប៉ះពាល់​ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកពោធិ៍រៀង
August 23, 2018 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលផ្លូវ​ និងផលប៉ះពាល់​ ការខូចខាត​ ដែលរងគ្រោះដោយទឹកជំនន់ ពីភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ដល់ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ដែលមានប្រវែង ៨៧០០ម៉ែត្រ មានស្ថានភាពខូចដោយការហូរច្រោះ​ និងទឹករលកបាក់ដល់តួផ្លូវ​ និងហូរច្រោះតួផ្លូវចំនួន៥កន្លែង​ ប្រវែងពី​ ៣ម៉ែត្រ ទៅ​ ៧ម៉ែត្រ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ