អភិបាល​ស្រុក​បរិបូណ៌​ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ ចុះ​បង្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ
August 22, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោក ឃួន សៅរុំ អភិបាលស្រុក និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាល​ស្រុក​បរិបូណ៌ អមដំណើរដោយលោកនាយករដ្ឋបាលសាលា​ស្រុក បានដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជការឯកភាពស្រុក ចុះរុះរើរបាំងស្បៃមុងចំនួន ០៥ កន្លែងប្រវែង ១៥០ម៉ែត្រ​ លូ ០៥ មាត់ បង្គោល ៨០ ដើម ត្រី ១០ គីឡូក្រាម​។ ក្នុង​ឱកាស​នោះដែរ លោក​អភិបាល​ស្រុក​ក៏​បានអប់រំផ្សព្វផ្សាយអំពីច្បាប់ជលផលជូនដល់បងប្អូនប្រជានេសាទក្នុងរដូវបិទនេសាទចំនួន ៣ ភូមិផង​ដែរ។ គូស​បញ្ជាក់​ថា ជាលទ្ធផលគណៈបញ្ជាការឯកភាពស្រុកពិនិត្យឃើញថាៈ បទល្មើសនេសាទមានការថយចុះបើប្រៀបធៀបនិងពេលដូចគ្នា នាឆ្នាំកន្លងមក ដោយបងប្អូនប្រជានេសាទមានការយល់ដឹង និងចូលរួមអនុវត្តថែមទៀតផង។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ