ឯកឧត្តម ងួន រតនៈ អញ្ជើញបើកការដ្ឋាន ធ្វើផ្លូវកៅស៊ូ ១ខ្សែប្រវែង ៦,៧០០ម៉ែត្រ នៅស្រុកសង្កែ
August 22, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកការដ្ឋានធ្វើផ្លូវកៅស៊ូ១ខ្សែប្រវែង៦,៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ ខេត្ត ស្រុកសង្កែ និងប្រជាពលរដ្ឋមកពីភូមិទាំង៣ក្នុងឃុំចូលរួមផងដែរ។ បន្ទាប់ពីស្តាប់អំណានរបាយការណ៍ស្វាគមន៍របស់លោកមេឃុំអូរដំបង១ ដោយបានបញ្ជាក់ពីការអភិវឌ្ឍ ភូមិឃុំលើគ្រប់វិស័យជាច្រើនពិសេស ផ្លូវថ្នល់ប្រឡាយទឹកខ្វាត់ខ្វែងនៅមូលដ្ឋានកន្លងមកនោះ ឯកឧត្តម ងួន រតនៈ បានថ្លែងសំណេះសំណាលក្នុងពិធីនេះថា នេះជាលើកទី១ហើយ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ ដែលអាជ្ញាធរខេត្តបានបើកការដ្ឋានធ្វើផ្លូវប្រភេទ DBSTក្រាលកៅស៊ូ១ខ្សែ មានប្រវែង៦,៧០០ម៉ែត្រ មានទទឹងកៅស៊ូ៥ម៉ែត្រ និងមានចិញ្ចើម១ម៉ែត្រ សងខាផ្លូវអមដោយប្រឡាយផង ហើយផ្លូវនេះជាប់ផ្លូវរថភ្លើងបានឆ្លងកាត់ភូមិចំនួន៣ គឺភូមិបោះពោធិ៍ ភូមិអូរខ្ជាយ និងភូមិអូរស្រឡៅ ដោយភ្ជាប់ជាមួយផ្លូវធំអាស៊ាន (ផ្លូវរបៀងអាស៊ាន ពីប្រទេសវៀតណាម ដល់ក្រុងបាំងកកប្រទេសថៃ) ក្នុងស្រុកសង្កែ។ ឯកឧត្តម អភិបាលខេត្ក៏តបានបញ្ជាក់ថា ផ្លូវដែលបើកការដ្ឋាននាពេលនេះ គឺដំបូងជាផ្លូវដីធ្វើដោយដៃប្រជាពលរដ្ឋក្នុងជំនាន់ ប៉ុល ពត ក្រោយមកក៏បានក្រាលគ្រួសក្រហម ហើយត្រូវបានកែប្រែ ទៅជាផ្លូវកៅស៊ូវិញ ដោយបានចំណាយថវិកាអភិវឌ្ឍន៍ខេត្តឆ្នាំ២០១៨ ដើម្បីបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនថែមទៀត ដោយគ្មានរបប ឬរាជរដ្ឋាភិបាលណាល្អជាងនេះទៀតទេ ដែលមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ តែងតែនៅតាមបម្រើ និងដឹងសុខទុក្ខប្រជាពលរដ្ឋ ទៅតាមសំណូមពរដើម្បីធ្វើប្រជាពលរដ្ឋមានសេចក្តីសុខសប្បាយតទៅមុខទៀត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ