លោក តូច ប៉ូលីវ៉ា បានអញ្ជើញ​បើក​ហិប​វិញ្ញាសារសម្រាប់​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា នៅ​មណ្ឌល​ប្រឡងសាលាបឋមសិក្សាព្រះសីហនុ
August 20, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃច័ន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅ​មណ្ឌល​ប្រឡងសាលាបឋមសិក្សាព្រះសីហនុ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង​ បានធ្វើ​ការបើក​ហិប​វិញ្ញាសា​នៅ​តាម​បន្ទប់​ប្រឡង​សម្រាប់​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នា​ព្រឹក​ថ្ងៃ​ទី​មួយសម្រាប់​ដំណើរ​ការសំណេរ ដោយ​មាន​ការ​អញ្ជើញចូលរួមពី ​ឯកឧត្តម​ តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមជាគណៈ​មេ​ប្រយោគ​​ អប្បមាទ​ ប្រធាន​ អនុប្រធាន​មណ្ឌល​ អ្នក​ត្រួត​ពិនិត្យ​តាម​អាគារ​ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត និង​អ្នក​ពាក់ព័ន្ធ​ ព្រមទាំងមាន​ការ​ចូលរួមសង្កេត​ការណ៍​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ពីអ្នកស្ម័គ្រចិត្តមកពីសហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង អង្គភាព អមត​ ដើម្បី​ធ្វើសាក្សីលើការពិនិត្យ​ភាព​បិទ​ជិត​មាន​បិទ​ស្កុត​ និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា​ ដែលធានាថាពិតជាគ្មានការបែកធ្លាយ នៅ​ចំពោះ​មុខ​បេក្ខជននៅមណ្ឌលប្រលងសាលាបឋមសិក្សាព្រះសីហនុ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ