កិច្ចប្រជុំពិនិត្យលើសំណើសុំគោលការណ៍បង្កើតក្រុមការងារចុះសហការជាមួយរដ្ឋបាលឃុំអណ្ដូងត្របែក ដើម្បីជំរុញការធ្វើកិច្ចសន្យាជូនគ្រួសារយោធិន និងនគរបាល ចំនួន ២០០គ្រួសារ ក្នុងការទទួលបានដីសម្បទានសង្គមកិច្ច និងផ្ទះ នៅស្រុករមាសហែក
August 22, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ពេជ សាវ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលើសំណើសុំគោលការណ៍បង្កើតក្រុមការងារចុះសហការជាមួយរដ្ឋបាលឃុំអណ្ដូងត្របែក ដើម្បីសហការជំរុញធ្វើកិច្ចសន្យាជូនគ្រួសារយោធិន និងនគរបាល ចំនួន ២០០គ្រួសារ ក្នុងការទទួលបានដីសម្បទានសង្គមកិច្ច និងផ្ទះ ២០០ខ្នង ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំងបី លោកអភិបាលរងស្រុករមាសហែក លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកមេឃុំអណ្ដូងត្របែក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។ សូមបញ្ជាក់ថា ផ្ទះ២០០ខ្នង នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនគ្រួសារយោធិន និងនគរបាលក្នុងខេត្តស្វាយរៀង ដែលរហូតមកដល់បច្ចុប្បន្នបងប្អូនគ្រួសារ និងយោធិន បានចូលស្នាក់នៅ បង្កើតមុខរបរ និងបានដាំដុះដំណាំ ព្រមទាំងបង្កបង្កើនផលលើដីដែលទទួលបានយ៉ាងសប្បាយរីករាយ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ