កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការដឹកនាំកំណែទម្រង់របស់រដ្ឋបាល ខេត្តស្វាយរៀង
August 22, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំ VIP សាលាខេត្ត មានរៀបចំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការដឹកនាំកំណែទម្រង់របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត តំណាងរតនាគារខេត្ត លោក លោកស្រីនាយកទីចាត់ការ និងប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិការបស់គណៈកម្មការ សរុបចំនួន ១៤រូប ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ថា គណៈកម្មការនេះ គឺជាយន្តការដ៏សំខាន់មួយ ដែលបង្កើតឡើងដើម្បីធានាដល់ការលើកកម្ពស់ការដឹកនាំ ការគ្រប់គ្រង ការសម្របសម្រួល និងការគាំទ្រដល់ការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបញ្ហាប្រឈមជាអាទិភាពនានានៅមូលដ្ឋាន ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ជាមួយនេះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកគណៈកម្មការទាំងអស់ ត្រូវខិតខំចូលរួមឲ្យសកម្មនៅក្នុងអនុវត្តតួនាទីភារកិច្ចដូចមានចែងក្នុងសេចក្ដីសម្រេចស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណកម្មការដឹកនាំកំណែទម្រង់របស់រដ្ឋបាលខេត្តស្វាយរៀង ធ្វើយ៉ាងណាឲ្យគណៈកម្មការនេះមានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព និងគុណផលការងារ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ