រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូន សិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរ
August 21, 2018 អ្នកទស្សនា :

ព្រឹកអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញបន្ដបើកកញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង២០ សីហា ឆ្នាំ២០១៨ នៅមណ្ឌលវិឡាល័យចំបក់ ។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង ។ ជាមួយនេះ ឯកឧត្តម ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រលងឆ្នាំសិក្សា ២០១៨-២០១៩នេះ ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូន សិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ ។ សូមបញ្ជាក់ផងដែរថា សម័យប្រឡង២០១៨-២០១៩ មានបេក្ខជនបានដាក់ពាក្យប្រឡងសរុប៤៤២៦នាក់ (ស្រី ២១៣៩នាក់) ចែកចេញជា១០មណ្ឌល មណ្ឌលថ្នាក់វិទ្យាសាស្ត្រមានចំនួន០២ ចំនួនបន្ទប់ ៥៣បន្ទប់ មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមមាន ០៨មណ្ឌល ស្មើ១២៨បន្ទប់។ ក្នុងចំណោមសិស្សដាក់ពាក្យប្រឡងមាន បេក្ខជនចំណេះដឹងទូទៅចំនួន៣៨៩៧នាក់ បេក្ខជនស្វៃរិនចំនួន ៤០៤នាក់ (ស្រី១៧៣នាក់) បេក្ខជនបំពេញវិជ្ជាចំនួន ៤៥នាក់ (ស្រី២២នាក់) បេក្ខជនស្វៃរិនបំពេញវិជ្ជាចំនួន ១៣៧នាក់ (ស្រី៥៩នាក់) បេក្ខជនជ្រើសភាសាអង់គ្លេសមានចំនួន ៤៤០០នាក់ (ស្រី២១២៥នាក់) និងបេក្ខជនជ្រើសភាសាបារាំងចំនួន២៦នាក់ (ស្រី១៤នាក់)៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ