ឯកឧត្តម វ៉ា ថន បានអញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា នៅតាមមណ្ឌលប្រឡងនីមួយៗ
August 20, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នា២០១៨នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបផ្សេងទៀត បានអញ្ជើញចូលរួមជាកិត្តិយសបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ចំនួន ០៤មណ្ឌល នៅក្រុងក្រចេះ ខេត្តក្រចេះ ។ ក្នុងពិធីបើកវិញ្ញាសារនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបផ្សេងទៀត មានប្រសាសន៍ស្រដៀងគ្នាដោយលើកឡើងថា តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡាកន្លងមក ដោយមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ យើងសង្កេតឃើញថា ការប្រឡងបាក់ឌុប ពីមួយឆ្នាំទៅមួយឆ្នាំ នៅតែរឹតបន្តឹងជាបន្តបន្ទាប់ ហើយឆ្នាំនេះមានការរឹតបន្តឹងជាងឆ្នាំមុនៗថែមទៀត ក្នុងនោះ ក៏មានការត្រួតពិនិត្យសុំណុំឯកសារចាប់ពីក្លោងទ្វារមណ្ឌលប្រឡង រហូតដល់ក្នុងបន្ទប់ប្រឡង ដោយមិនអនុញ្ញាតឲ្យបេក្ខជនយកសំណៅឯកសារ សៀវភៅ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត ចូលមណ្ឌលប្រឡងឡើយ ប្រសិនបើអនុរក្សរកឃើញ បេក្ខជនអាចនឹងបានពិន្ទុសូន្យ គឺធ្លាក់ដោយស្វ័យប្រវត្តិតែម្តង ការរឹតបន្តឹងបែបនេះ ដើម្បីពង្រឹងនូវសមត្ថភាពភាពសិស្សក្នុងការសិក្សារៀនសូត្រ អ្នកចេះ គឺជាប់។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តក្រចេះ បានរៀបចំកន្លែងស្នាក់នៅដោយឥតគិតថ្លៃជូនសិស្សានុសិស្សដែលក្រីក្រខ្វះលទ្ធភាពជួលកន្លែងស្នាក់នៅ ក្នុងរយៈនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ នៅថ្ងៃទី២០-២១ ខែសីហា ខាងមុខនេះ ដូច្នេះសូមក្មួយៗសិស្សានុសិស្ស ដែលមកពីបណ្តាក្រុង-ស្រុក ដែលខ្វះខាត សូមធ្វើការទំនាក់ទំនងតាមរយៈក្រុង-ស្រុកសាម៉ី និងរៀបចំកន្លែងផ្ញើកង់ ម៉ូតូ ដោយពុំតម្រូវឲ្យមានការបង់ប្រាក់នោះទេ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្តក្រចេះ បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សសាលា ត្រូវស្លៀកសំលៀកបំពាក់ឯកសណ្ឋានជាសិស្ស នៅពេលសិក្សា ក៏ដូចជានៅពេលប្រឡងបាក់ឌុបជាដើម។ បន្ទាប់ពីក្មួយៗ ប្រឡងបាក់ឌុបចប់ ត្រូវមានគោលដៅច្បាស់លាស់ និងមានផែនការមុតស្រួច ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួន។ យោងតាមរបាយការណ៍លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា មានចំនួន ០៤មណ្ឌល ដែលចែកចេញជាពីរផ្នែក គឺមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ០៣មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ០១មណ្ឌល មានសិស្សប្រឡងសរុបចំនួន ១,៥៥៣នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៣៦នាក់ និងបេក្ខជនស្វ័យរិនចំនួន៤០០នាក់។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ