លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ែន វិបុស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដីកាស្តីពីការបង្កើតគណៈកម្មការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
August 14, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ែន វិបុស អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដីកាស្តីពីការបង្កើតគណៈកម្មការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងចែកសម្ភារៈប្រើប្រាស់ (កុំព្យូទ័រយួរដៃចំនួន៥០គ្រឿង)ដល់តំណាងមន្ទីរមុខងារសាធារណៈ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរអប់រំ យុវជននិងកីឡា, មន្ទីរសុខាភិបាល, មន្ទីរបរិស្ថាន, អភិបាលក្រុងស្រុកទាំង៨, ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងស្រុកទាំង៨, លោកនាយកវិទ្យាល័យទាំង១៩ទូទាំងខេត្ត, លោកប្រធានស្រុកប្រតិបត្តិ ទាំង៤(ស្វាយរៀង ជីភូ រមាសហែក និងស្វាយទាប) និងមន្ទីរពេទ្យបង្អែកទាំង៥ ក្នុងខេត្ត (CPA1, CPA2, CPA3) សម្រាប់យកទៅអនុវត្តការងារប្រលងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧលោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា អនុក្រិត្យ លេខ៥៤ អនក្រ.បក និងប្រកាសអន្តរក្រសួង (លេខ២៤៨២ មស.ប្រក និងលេខ២៤៨១ មស.ប្រក) មានវិសាលភាពអនុវត្តចំពោះគ្រិះស្ថានសាធារណៈ ដែលជាអង្គភាពផ្តល់សេវាសាធារណៈទៅលើវិស័យសាធារណៈអប់រំ និងវិស័យសុខាភិបាល ការបង្កើតប្រព័ន្ធដែលមានកម្រិតស្តង់ដា និងមានវិជ្ជាជិវៈសម្រាប់ធ្វើការវាយតម្លៃអង្គភាពផ្តល់គំរូ នេះវាមិនមែនជារឿងងាយស្រួលនិងសាមញ្ញឡើយ ដូចនេះយើងត្រូវ ៖ -រៀបចំ និងកែលម្អក្របខ័ណ្ឌការងារ ដោយមានផែនការសកម្មភាព និងបញ្ជីសូចនាករគន្លិះពាក់ព័ន្ធដើម្បីគាំទ្រ(បណ្តុះបណ្តាល) តាមដាននិងវាយតម្លៃ -សិក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់អង្គភាពផ្តល់សេវាសាធារណៈទាំងពីរវិស័យនេះ ដោយបណ្តុះបណ្តាលបុគ្គលិក ការផ្លាសប្តូររបៀបរបបការងារ ការផ្លាស់ប្តូរផ្នត់គំនិត និងរៀបចំផែនការអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន -បន្តសិក្សាអំពីហានិភ័យ ការគ្រប់គ្រងការផ្លាស់ប្តូររបៀបរបបការងារ ទំនាក់ទំនងការងារ ការទទួលខុសត្រូវរបស់បុគ្គលិក និងការប្រើប្រាស់ប្រាក់រង្វាន់លើកទឹកចិត្តអោយមានប្រសិទ្ធភាព កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយកររងរដ្ឋបាលសាលាខេត្ត លោកនាយក ទីចាត់គ្រប់គ្រង ធនធានមនុស្ស ទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត លោកអភិបាលនិងសមាជិកក្រុមប្រឹក្សា ស្រុកក្រុង ទាំង៨ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងស្រុកទាំង៨ លោកប្រធានស្រុកប្រតិបត្តិ ទាំង៤(ស្វាយរៀង ជីភូ រមាសហែក និងស្វាយទាប) លោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ លោកនាយកវិទ្យាល័យ១៩ ក្នុងខេត្ត ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ